ក្រុមគ្រួសារសពលោក អ៊ឹម សិទ្ធី ថ្លែងអំណរគុណថ្នាក់ដឹកនាំ មន្ដ្រីរាជការ ញាតិមិត្តជិតឆ្ងាយទាំងអស់ ដែលបានចូលរួមបុណ្យសព
19-12-2017 12:23
(ភ្នំពេញ)៖ ក្រុមគ្រួសារសពលោក អ៊ឹម សិទ្ធី អតីតតំណាងរាស្ដ្រមណ្ឌលកំពង់ចាម នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧នេះ ចេញលិខិតថ្លែងអំណរគុណថ្នាក់ដឹកនាំ មន្ដ្រីរាជការ លោក លោកស្រី និងញាតិមិត្តជិតឆ្ងាយទាំងអស់ ដែលបានចូលរួមគោរពវិញ្ញាក្ខន្ធសពលោក អ៊ឹម សិទ្ធី។
ពិធីបុណ្យសពរបស់លោក អ៊ឹម សិទ្ធី មានការអញ្ជើញចូលគោរពវិញ្ញាក្ខន្ធ ពីសំណាក់ថ្នាក់ដឹកនាំប្រទេស និងមន្ដ្រីរាជការយ៉ាងច្រើន ហើយក្រៅពីនេះថ្នាក់ដឹកនាំជាច្រើននាក់ បានផ្ញើសារចូលរួមរំលែកទុក្ខក្រុមគ្រួសាររបស់លោក តាមរយៈអង្គភាព Fresh News ផងដែរ។
គួររំលឹកថា លោក អ៊ឹម សិទ្ធី អតីតសមាជិកគណៈកម្មាធិការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា បានទទួលមរណភាព កាលពីម៉ោង៤៖៤៥នាទី ព្រឹកថ្ងៃស្រុក ០៥ រោច ខែមិគសិរ ពស ២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ ក្នុងជន្មាយុ៧០ឆ្នាំ ដោយរោគាពាធ៕