មេបញ្ជាការអាវុធហត្ថខេត្តបាត់ដំបង ដឹកនាំកម្លាំងចុះសួរសុខទុក្ខ ផ្តល់ថវិកា និងសម្ភារ ជូនមន្ត្រីអាវុធហត្ថខេត្តម្នាក់ កំពុងជំងឺសម្រាកព្យាបាលនៅផ្ទះ
19-12-2017 11:27
(បាត់ដំបង)៖ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ក្រោមការណែនាំពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧នេះ បានដឹកនាំកម្លាំងនាំថវិកា និងសម្ភារ ទៅសួរសួសុខទុក្ខវរសេនីយ៍ត្រី មឿន សារ៉េត នាយរងសេនាធិការកំពុងព្យាបាល ជំងឺថ្លើមធ្ងន់ធ្ងនៅផ្ទះ។
លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ បានជួយឧបត្ថម្ភថវិកាចំនួន១១០០ដុល្លារ ដើម្បីបន្តការព្យាបាល។ លោកក៏បានលើកទឹកដល់លោក មឿន សារ៉េត ខំប្រឹងថែរក្សាព្យាបាលខ្លួន មិនត្រូវអស់សង្ឈឹមក្នុងជីវិតឡើយ និងបានផ្តល់កម្លាំងចិត្តសូមឲ្យថែរក្សាសុខភាព ជាពិសេសជំនាញសុខាភិបាលអង្គភាព បានថែរក្សាជាប្រចាំចំពោះសុខភាព និងតាមដានការវិវត្តនៃជំងឺ។
ជាពិសេសទៅទៀតនោះ កម្លាំងកងរាជអាវុធហត្ថក្រោមការដឹកនាំ និងយកចិត្តទុកដាក់ពី នាយឧត្តមសេនីយ៍ សៅ សុខា ដែលតែងគិតគូរពីសុខទុក្ខ ឲ្យមានការត្រួតពិនិត្យជាប្រចាំ ចំពោះគ្រួសារកងរាជអាវុធហត្ថទាំងអស់មានជីវិភាពខ្វះខាត និងជួបការលំបាក ឲ្យចេះជួយគ្នាទើបកងរាជអាវុធហត្ថ មានមូលនិធិមហាគ្រួសារ សម្រាប់ដោះស្រាយបន្ទាន់ដល់កម្លាំង ដែលជួបបញ្ហាបន្ទាន់៕