(ភ្នំពេញ)៖ នៅម៉ោងប្រមាណ៣ទៀបភ្លឺថ្ងៃទី១៩ ខែ ធ្នូ ឆ្នាំ២០១៧នេះ យុវជនម្នាក់ត្រូវបានខ្មាន់កាំភ្លើង មិនស្គាល់អត្តសញ្ញាណបាញ់១គ្រាប់ចំកញ្ជឹងក បណ្តាលឲ្យស្លាប់ភ្លាមៗ នៅលើស្ពានអាកាសស្ទឹងមានជ័យ តាមបណ្តោយផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ដោយពុំដឹងមូលហេតុ។

ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បាញ់ខាងលើនេះ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញខ្មាន់កាំភ្លើង ដែលមិនស្គាល់អត្តសញ្ញាណ បានបើករថយន្តតាមពីក្រោយ បាញ់១គ្រាប់ ទៅលើបុរសជាជនរងគ្រោះខាងលើ ចំកញ្ជឹងកបណ្តាល ធ្លាល់ពីលើម៉ូតូស្លាប់ភ្លាមៗតែម្តង។

ជនរងគ្រោះដែលស្លាប់ជិះម៉ូតូ១គ្រឿង ម៉ាក DUK ពណ៌លាយលឿង ពាក់ស្លាកលេខ ភ្នំពេញ 1GP-9640។

ក្រោយកើតហេតុ សតម្ថកិច្ចជំនាញបានបានធ្វើកោសល្យវិច័យ និងបានលើសាកសពជនរងគ្រោះ ទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណី។

ចំណែក ជនបង្កបានគេចខ្លួនបាត់ បន្ទាប់ពីបាញ់សម្លាប់បុរសខាងលើរួចមក ហើយសមត្ថកិច្ចក៏កំពុងស្រាវជ្រាវរកអត្តសញ្ញាណផងដែរ៕