ក្មេងស្ទាវ៣នាក់ ឈ្លោះបើកម៉ូតូដេញវាយគ្នារហូតបែកក្បាល, ជនរងគ្រោះខឹងរត់ទៅទាញកាំភ្លើងនៅកន្លែងប៉ុស្តិ៍យាម ស្ថានទូតវៀតណាម គំរាមបាញ់គូជម្លោះ
18-12-2017 23:21
(ភ្នំពេញ)៖ បុរសម្នាក់បានរត់ទៅយកកាំភ្លើងអាកា ពីមន្រ្តីនគរបាលដែលកំពុងប្រចាំការ នៅប៉ុស្តិ៍យាមរបស់ស្ថានទូតវៀតណាម ក្នុងខណ្ឌចំការមន ដើម្បីរត់ទៅបាញ់គូជម្លោះ២នាក់ ជិះម៉ូតូមួយគ្រឿង ដោយសារតែខឹងគេវាយរហូតបែកក្បាល នាយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ។
សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា មុនពេលកើតហេតុ មានក្មេងស្ទាវ២នាក់ ជិះម៉ូតូមួយគ្រឿងបានដេញវាយជនរងគ្រោះ តាមផ្លូវព្រះមុនីវង្ស រហូតបែកក្បាលមិនទាន់ដឹងមូលហេតុ។ ពេលនោះជនរងគ្រោះ បានឈប់ម៉ូតូ ហើយរត់មកទាញកាំភ្លើងអាកានៅប៉ុស្តិ៍យាមស្ថានទូតវៀតណាម ដើម្បីរត់ទៅបាញ់គូជម្លោះវិញ ប៉ុន្តែត្រូវបានគេចខ្លួនទាន់ កុំអីស៊យធំជាក់ជាមិនខានឡើយ។
យ៉ាងណាក៏ដោយ សម្រាប់ហេតុការណ៍ជម្លោះដេញវាយគ្នាខាងលើនេះ មិនទាន់ដឹងមូលហេតុនៅឡើយទេ ហើយជនរងគ្រោះអាចជាអ្នកយាមប្រចាំការនៅប៉ុស្តិ៍ការពារស្ថានទូតវៀតណាមក៏ថា បានពីព្រោះរូបគេបានរត់មកយកកាំភ្លើងដោយស្រួលៗបែបនេះ៕