(ភ្នំពេញ)៖ បុរសម្នាក់បានបាញ់ចំនួន២គ្រាប់ នៅក្បែរភូមិគ្រឹះអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន ស្ថិតនៅមុខពហុកីឡដ្ឋានអូឡាំពិក ក្នុងសង្កាត់វាលវល់ ខណ្ឌ៧មករា នាយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ដោយមិនទាន់ដឹងមូលហេតុ។ យ៉ាងណាក៏ដោយ ជនដៃដល់រូបនេះ ត្រូវបានកម្លាំងនគរបាលចុះមកស្ទាក់ និងចាប់ខ្លួនភ្លាមៗ នាំយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា។
សេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News នៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនដល់បើករថយន្តម៉ាក Lexus470 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AP-8254 ស្រាប់តែពេលបើកមកហួសភូមិគ្រឹះរបស់នាយឧត្តមសេនីយ៍ស្នងការបានបន្តិច ក៏បានបាញ់ចំនួន២គ្រាប់ ដោយមិនដឹងថា មានរឿងអ្វីជាមួយនរណាយ៉ាងណានោះទេ។
នៅពេលនេះជនដៃដល់ត្រូវបាននគរបាលខណ្ឌ កំពុងតែសួរនាំរកមូលហេតុពិត និងចាត់វិធានការតាមច្បាប់៕
បុរសម្នាក់ដែលបាញ់ចំនួន២គ្រាប់ នៅក្បែរភូមិគ្រឹះអគ្គស្នងការនគរបាលជាតិ