(ភ្នំពេញ)៖ ចោរប្លន់ម្នាក់ត្រូវប្រជាពលរដ្ឋ រត់ដេញព័ទ្ឋនិងចាប់បាន ហើយវាយដល់រហូតស្លាប់ នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ នាព្រលប់ថ្ងៃនេះ ទី១៨ ខែធ្នូ ឆ្នាំ២០១៧ បន្ទាប់បាញ់ប្លន់ប្រជាពលរដ្ឋនៅក្បែរកន្លែងនោះរងរបួសពីរនាក់។ នេះបើតាមសម្តីកម្លាំងសមត្ថកិច្ចប្រាប់ឲ្យដឹងនៅកន្លែងកើតហេតុក្នុង ព័ត៌មានជំហានដំបូង។
សាក្សីបាននិយាយថា ករណីប្លន់នេះក្រុមចោរមានគ្នា ២-៣នាក់ បានបាញ់ប្លន់ទៅលើស្រ្តីម្នាក់ឲ្យរងរបួសចំនួន២គ្រាប់ នៅក្បែរវត្តពោធិញ្ញាណ បន្ទាប់ពីបាញ់ហើយក្រុមចោរបានរត់គេចខ្លួន ប៉ុន្តែចោរម្នាក់រត់គេចមិនទាន់ ក៏ត្រូវប្រជាពលរដ្ឋនាំគ្នាវាយសម្លាប់តែម្តង៕