(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ សហភាពសហព័ន្ធសរុបចំនួន១២០ បានសម្រេចដាក់ពាក្យប្តឹងលោក ជា មុនី អតីតជាប្រធានសហជីពសេរីកម្មករកម្ពុជា ដែលបានញុះញង់ឱ្យសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសកម្ពុជា។ តាមរយៈបណ្តឹងនេះក្រុមសហជីពធំៗបានស្នើឱ្យតុលាការផ្តន្ទាទោស លោក ជា មុនី ទៅតាមច្បាប់ និងទាមទារសំណងជំងឺចិត្ត១លានដុល្លារ សហរដ្ឋអាមេរិក។
ការដាក់ពាក្យប្តឹងនេះ បានធ្វើឡើងបន្ទាប់ពីលោក ជា មុនី សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានលើកឡើងដោយស្នើទៅសហភាពអឺរ៉ុប ឱ្យដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើ ប្រទេសកម្ពុជា។ លោក ជា មុនី បានបង្ហាញការរំពឹងតាមរយៈវិទ្យុបរទេសមួយថា បើសហភាពអឺរ៉ុប ដាក់ទណ្ឌកម្មនេះរាជរដ្ឋាភិបាលកម្ពុជានឹងរងគ្រោះ ហើយងាកមករកផ្លូវចរចាបញ្ចប់វិបត្តិនយោបាយជាមួយគណបក្សប្រឆាំង។
ក្រុមសហជីពធំៗ តំណាងឱ្យកម្មកររាប់សែននាក់ នៅក្នុងប្រទេសកម្ពុជាបានបញ្ជាក់ថា ក្នុងករណីដែលសហគមន៍អឺរ៉ុប ដាក់ទណ្ឌកម្មសេដ្ឋកិច្ច មែននោះ ផលវិបាកធ្ងន់ធ្ងរ នឹងធ្លាក់ទៅលើកម្មករ កម្មកររាប់លាននាក់នឹងបាត់បង់ការងារធ្វើ ក្នុងនោះផលប៉ះពាល់ ដោយផ្ទាល់ដល់កម្មករ១,២លាននាក់ និងផលប៉ះពាល់ ដោយប្រយោលចំពោះកម្មករ ៣លាននាក់ផងដែរ។
អង្គហេតុនៃពាក្យបណ្តឹងរបស់ក្រុមសហជីពបានបញ្ជាក់ដូចតទៅ៖