(ភ្នំពេញ)៖ នៅយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ នៅក្នុងតំបន់សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នឹងដាច់ទឹករយៈពេល៥ម៉ោង ចាប់ពីម៉ោង៨យប់ ដល់ម៉ោង១ព្រឹក ដោយសាររដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មី ទំហំ១៦០មីល្លីម៉ែត្រ នៅលើចិញ្ចើមផ្លូវលេខ១៣៧K-២A ចាប់ពីផ្លូវលេខ១៣៧K-៥។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ ជម្រាបជូនលោកអភិបាល ខណ្ឌពោធិ៍សែនជ័យ ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨​​ ខែធ្នូ ឆ្នាំ២០១៧នេះ៕

ខាងក្រោមនេះ ជាលិខិតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ៖