(ភ្នំពេញ)៖ ពិធីសំណេះសំណាលរវាងមាតាបិតា ឬអ្នកអាណាព្យាបាលសិស្សជាមួយលោកគ្រូអ្នកគ្រូ នៃសាលាអន្តរជាតិហ្គ្រីនអេបផល បានផ្តល់ឱកាសជូនលោកអ្នកដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងសាលារៀនជាមួយផ្ទះ ហើយបានផ្តល់ព័ត៌មានពីការរីកចំរើនរបស់បុត្រធីតាជូនដល់មាតាបិតា ឬអ្នកអាណាព្យាបាលនិងបង្កើតគម្រោងសម្រាប់អនាគតរបស់សិស្សានុសិស្ស។
លោកអ្នកនឹងទទួលបានដំបូលន្មាន ដែលអាចជួយដល់សុខុមាលភាពរបស់បុត្រធីតាលោកអ្នក។ លោកគ្រូអ្នកគ្រូក៏នឹងទទួលបានធនធានព័ត៌មានដ៏មានគុណតម្លៃវិសេសវិសាលផងដែរ។
នៅសាលាអន្តរជាតិហ្គ្រីនអេបផល ជំនួបនេះមាន៤ដងក្នុងមួយឆ្នាំ គឺនៅពេលបញ្ចប់វគ្គសិក្សានីមួយៗ។ នេះជាឱកាសដ៏ល្អ សម្រាប់លោកអ្នក ដែលជា មាតាបិតាឬអ្នកអាណាព្យាបាលសិស្សដើម្បីជួបជាមួយគ្រូបន្ទុកថ្នាក់ ឬគ្រូតាមមុខវិជ្ជា ក្នុងគោលបំណងពិភាក្សា ពីការរីកចំរើន ដែលបុត្រធីតារបស់លោកអ្នកបានខិតខំកន្លងមក។
ក្រៅពីពិភាក្សា ពីការរីកចំរើន ដែលបុត្រធីតារបស់លោកអ្នកបានខិតខំកន្លងមក ជំនួបនេះក៏ជាពេលដែលលោកអ្នកអាចលើកឡើង ពីការព្រួយបារម្ភ កង្វល់ និងបញ្ហានានាដែលបានជួបប្រទះជាមួយនិងបុត្រធីតាលោកអ្នក មិនគ្រាន់តែផ្នែកសិក្សាធិការប៉ុណ្ណោះទេ ប៉ុន្តែរួមទាំងផ្នែកសង្គម សុខភាព និងកត្តាផ្លូវចិត្តរបស់កុមារផងដែរ។
លោកអ្នកជាគ្រូទី១របស់បុត្រធីតាលោកអ្នក ហើយលោកអ្នកបានដឹងនិងបានស្គាល់បុត្រធីតាច្បាស់លាស់ជាងនរណាទាំងអស់។ វាមានសារ:សំខាន់ណាស់ ដែលលោកអ្នកក្តោបក្តាច់ឪកាសដើម្បីចូលរួមក្នុងជំនូបនេះ ដើម្បីជម្រាបដល់លោកគ្រូអ្នកគ្រូថាតើបុត្រធីតារបស់លោកអ្នកជាក្មេងប្រភេទណា។ ពេលជួបពិភាក្សានេះ យើងលើកទឹកចិត្តឲ្យលោកអ្នកកត់ត្រានូវអ្វីដែលជាគោលដៅ និងអ្វីដែលដែលត្រូវរួមគ្នាជួយដល់កុមារក្នុងវគ្គសិក្សាបន្ទាប់ៗទៀត។ ពេលដែលមានការកត់ត្រាបែបនេះ វាមានភាពងាយស្រូលដល់លោកអ្នក ដើម្បីតាមដាន ផ្ទៀងផ្ទាត់ ព័ត៌មានទាំងនេះនៅពេលក្រោយ។
កំណត់ត្រានេះ នឹងជួយលោកអ្នក ឲ្យឃើញកាន់តែច្បាស់ភាពរីកចំរើននានា និង គូសបង្ហាញពីបញ្ហាប្រឈមនានាផងដែរ៕