(ភ្នំពេញ)៖ ក្រុមហ៊ុនម៉ូតូធំ Harley-Davidson® ថមីៗនេះ បានប្រកាសបើកសម្ពោធអគារតាំងលក់ដំបូងរបស់ខ្លួន នៅប្រទេសកម្ពុជា គឺ «Harley-Davidson ភ្នំពេញ» ដើម្បីពង្រីកវត្តមានរបស់យីហោ Harley-Davidson នៅក្នុងតំបន់ និងបន្តពង្រឹងបន្ថែមភាពល្បីល្បាញ របស់យីហោនេះទៅកាន់តំបន់អាស៊ី។ ក្រុមហ៊ុន ដែលទទួលបានសិទ្ធិចែកចាយផ្តាច់មុខដំបូងគេ សម្រាប់យីហោ Harley-Davidson នៅប្រទេសកម្ពុជា គឺក្រុមហ៊ុន អេជជីប៊ីខូអិលធីឌី [HGB Group Co. Ltd.]។
Harley Davidson គឺជាប្រភេទម៉ូតូធំ ដែលជាផលិតផលរបស់អាមេរិក ដែលត្រូវបានផលិតឡើងនៅឆ្នាំ ១៩០៣ ។ ក្នុងការឈរជើងនៅក្នុងទីផ្សារជាង ១០០ ឆ្នាំមកនេះ Harley Davidson នៅតែរក្សាភាពប្រកួតប្រជែងខ្លាំង។ ចំណុចពិសេសរបស់ Harley Davidson គឺ កំលាំងម៉ាស៊ីនខ្លាំងធំ ទម្ងន់ម៉ូតូធ្ងន់ និង សំឡេងគ្មានគូប្រៀប។ កំលាំងម៉ាស៊ីនរបស់ Harley មានចាប់ពី ៧០០ ដល់ជាង២០០០ ដែលស្មើរនឹងម៉ាស៊ីនឡាន។ ជាធម្មតាម៉ូតូ Harley Davidson ជាប្រភេទម៉ូតូធ្ងន់ ជាងម៉ូតូផ្សេងៗ ដែលវាផ្តល់នូវលំនឹងល្អ ទោះក្នុងល្បឿនកំរិតណាក៏ដោយ។ ទោះជាវាមានទម្ងន់ធ្ងន់បន្តិចមែន តែអ្នកមានអារម្មណ៍សុវត្ថិភាពបំផុត នៅពេលអ្នកបានជិះវា។ រីឯ សំឡេងជ្រៅ និងធំ ដែលផលិតដោយម៉ាស៊ីនរបស់ពួកគេ គឺជាលក្ខណៈពិសេសមួយ ដែលធ្វើឲ្យមនុស្សខ្លះចង់ទិញម៉ូតូនេះ។
ក្នុងរយៈពេលជាង ១០០ ឆ្នាំមកនេះ Harley Davidson មិនត្រឹមតែជាម៉ូតូសម្រាប់ជិះទេ តែវាបានក្លាយជាចំណែកមួយ នៅក្នុង lifestyle របស់អ្នកប្រើ។ វាប្រើបច្ចេកវិជ្ជាចុងក្រោយបង្អស់ ប៉ុន្តែរក្សាទុកនូវរូបរាងបែបបុរាណ និងអារម្មណ៍ មួយដែលអាចឲ្យអ្នកប្រើប្រាស់ ចងចាំម៉ាកយីហោយ៉ាងច្បាស់។ Harley-Davidson គឺនិយាយអំពីសេរីភាពផ្ទាល់ខ្លួន - All For Freedom: Freedom For All។ អ្នកជិះនឹងទទួលបាននូវសេវាកម្មលំដាប់កំពូល, ការចូលរួមនិងការរំភើប។
ទាំងនេះជាហេតុផល ដែលក្រុមហ៊ុន HGB Group នាំយក Harley-Davidson មកកាន់ប្រទេសកម្ពុជា ដើម្បីនាំយកនូវផលិតផល ដែលពិភពលោកកើតសរសើរ ឲ្យកាន់តែខិតជិតអ្នកប្រើប្រាស់ និងស្រឡាញ់ម៉ូតូធំនៅកម្ពុជា។
ក្នុងពិធីសម្ពោធនេះ មានការចូលរួមពី ក្រុមអ្នកជិះម៉ូតូ Harley-Davidson® នង ក្រុមអ្នកជិះម៉ូតូធំៗយ៉ាងច្រើន នៅទូទាំងប្រទេសកម្ពុជា រួមជាមួយភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិផងដែរ។
លោក Johan Kleinsteuber នាយកចាត់តាំងនៃក្រុមហ៊ុន Harley-Davidson Asia Emerging Markets បានថ្លែងថា «យើងមានក្តីរំភើប ក្នុងការពង្រីកបណ្តាញ ចែកចាយផ្តាច់មុខ ទៅកាន់ក្រុមហ៊ុនដ៏គួរឲ្យទុកចិត្តរបស់យើង នៅប្រទេសកម្ពុជា។ ម៉ូតូដែលផ្តល់ឲ្យអ្នកនូវបទពិសោធ ដែលគ្មានគូប្រៀប Harley-Davidson ពេលនេះគឺកាន់តែចូល ទៅជិតនឹងអ្នកដែលចូលចិត្ត ជិះម៉ូតូធំនៅក្នុងប្រទេសកម្ពុជា និងនៅទូទាំងទ្វីបអាស៊ី ដែលជួយពួកគេបំពេញក្តីសុបិន្តរបស់ពួកគេ ក្នុងការស្វែងរកសេរីភាព ផ្ទាល់ខ្លួន»។
លោកបន្តថា «អគារតាំងលក់ថ្មី នឹងផ្តល់ជូននូវ ម៉ូតូ Harley គ្រប់ម៉ាក គ្រប់ប្រភេទ រួមទាំង Softail ស៊េរី ២០១៨ ចុងក្រោយ ដែលផ្តល់ជូននូវបទពិសោធន៍ ពិតប្រាកដនិងមានតម្លៃសមរម្យ សម្រាប់អ្នកជិះម៉ូតូធំជំនាន់ថ្មី។ ក្នុងអគារតាំងលក់ថ្មីនោះ ក៏មានផ្តល់ សេវាកម្មជួសជុល និងថែទាំម៉ូតូដ៏ទំនើប និងគ្រឿងបន្លាស់ original សម្រាប់ម្ចាស់ម៉ូតូក្នុងការច្នៃ និងតុបតែងម៉ូតូរបស់ពួកគេ ក៏ដូចជាមានលក់សម្លៀកបំពាក់ និងឧបករណ៍ការពារផ្សេងៗ សម្រាប់អ្នកជិះ។ ម៉ូតូHarley នឹងក្លាយជាហេតុផលមួយ សម្រាប់អ្នកជិះម៉ូតូធំក្នុងស្រុក ចូលរួមចែករំលែកចំណង់ចំណូលចិត្ត របស់ពួកគេសម្រាប់ការជិះ ជាមួយគ្នាទៅកាន់តំបន់ស្អាតៗជាច្រើន នៅទូទាំងប្រទេសកម្ពុជា!»។
លោក Steve Beattie អ្នកចាត់ការទូទៅបាននិយាយថា «យើងមានមោទនភាព និងរីករាយយ៉ាងខ្លាំង ចំពោះការនាំយក Harley-Davidson មកកាន់ប្រទេសកម្ពុជា។ អគារតាំងលក់ និងសេវាកម្មផ្តល់ជូននូវភាពឈានមុខ នៅក្នុងតំបន់ ហើយយើងប្តេជ្ញាយ៉ាងពេញលេញ ក្នុងការផ្តល់ជូននូវកម្រិតសេវាកម្ម និងបទពិសោធន៍ដ៏ល្អបំផុតរបស់អតិថិជន»។
យើងសូមថ្លែងអំណរគុណ ដល់អ្នកជិះ Harley-Davidson ដែលមាននៅភ្នំពេញ តាំងពីមុនការមកដល់របស់យើង ចំពោះការគាំទ្ររបស់ពួកគេ ហើយយើងសង្ឃឹមថា នឹងមានអ្នកជិះថ្មីៗជាច្រើននាក់ទៀត នៅក្នុងប្រទេសកម្ពុជា។
អគារតាំងលក់ថ្មី មានទីតាំងនៅមហាវិថីរុស្ស៊ី នៅទល់មុខព្រលានយន្តហោះភ្នំពេញ។ Harley-Davidson ភ្នំពេញ នឹងផ្តល់ជូននូវបទពិសោធន៍ នូវអារម្មណ៍ជាម្ចាស់កម្មសិទ្ធិ របស់ Harley-Davidson៕