(ភ្នំពេញ)៖ ថ្ងៃច័ន្ទ១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រសួងធម្មការ និងសាសនា បានធ្វើសន្និបាតបូកសរុបការងារស្តីពី «កិច្ចសន្ទនាអន្តរជំនឿ សម្រាប់ពង្រឹងសុខដុមនីយកម្មសាសនា នៃកម្ពុជា លើកទី៦» ក្រោមអធិបតីភាពលោក ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា។
សន្និបាតនេះក៏មានការយាង មន្ត និងអញ្ជើញចូលរួម ពីសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយករង ព្រះរាជាគណ មេដឹកនាំសាសនាឥស្លាម មេដឹកនាំសាសនាគ្រឹស្ទ រួមទាំងសាសនាទាំងអស់ ដែលមានវត្តមាននៅកម្ពុជាសរុបជិត១០០០អង្គ/នាក់។
កម្មវិធីនេះ ក៏មានបទបង្ហាញតំណាងសាសនានីមួយៗ ស្តីពីសកម្មភាពរបស់ និងសុឆន្ទៈគាំទ្រ ដល់រាជរដ្ឋាភិបាល ដែលបានប្តេជ្ញាការពារសុខសន្តិភាព ជូនជាតិ សាសនា ព្រះមហាក្សត្រ ប្រកបដោយលទ្ធិ ប្រជាធិបតេយ្យ និងនីតិរដ្ឋ។ ក្នុងនោះដែរ តំណាងសាសនាទាំងអស់ប្តេជ្ញារួមគ្នា រក្សាសុខដុរមនា និងជ្រោមជ្រែងជួយដល់រាជរដ្ឋាភិបាលគ្រប់កាលៈទេសៈ៕