(ភ្នំពេញ)៖ លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានសំណូមពរដល់អាជីវករដែលលក់បន្ថែ និងរបស់របរហូបចុកត្រូវគិតគូរពីសុខភាពខ្លួន និងអ្នកទិញយកទៅបរិភោបជាចំបង កុំគិតតែផលចំណេញពេក និងស្វែងយល់ឱ្យបានច្បាស់ពីសារធាតុគីមី ដែលប៉ះពាល់សុខភាពមនុស្សគ្រប់រូប។ នេះជាការលើកឡើង ក្នុងពេលដែលលោកដឹកនាំមន្រ្តីជំនាញ ចុះទៅបន្លែបង្ការ គ្រឿងផ្សំមុខម្ហូប និងចំណីអាហារ ក្នុងផ្សារដើមគរ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧។
នេះជាការយកចិត្តទុកដាក់ខ្ពស់ និងណែនាំពីប្រតិភូទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានសាខាផែស្ងួតបានឲ្យមន្រ្តី ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលធ្វើប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
លោក គង់ វុទ្ឋី បានបន្ថែមថា លោកពិតជាសប្បាយរីករាយ និងថ្លែងអំណរគុណចំពោះបងប្អូនអាជីវករ ដែលបានចូលរួមដើម្បីជាផលប្រយោជន៍រួម ប៉ុន្តែបើអ្នកដែលមិនសហការនោះ លោកជាមួយក្រុមការងារ នឹងនៅតែបន្តពន្យល់ណែនាំដល់ពួកគាត់ ឱ្យបានទទួលជ្រួតជ្រាបពីបញ្ហានៃផលប៉ះពាល់ផ្សេងៗ ពីការប្រើប្រាស់សារធាតុគីមីដែលប្រឈមខ្លាំង។
លោកអនុប្រធានសាខាកាំកុងត្រូលចុងទីភ្នំពេញ បានបញ្ជាក់ថា សកម្មភាពការចុះត្រួតពិនិត្យនេះ លោកនៅតែបន្តដឹកនាំក្រុមការងារជំនាញចុះជាប់ជាប្រចាំ នៅតាមផ្សារនានាក្នុងរាជធានីភ្នំពេញ ពន្យល់ណែនាំឱ្យអាជីវករធ្វើការផ្សព្វផ្សាយបន្តទៅប្រជាកសិករ។ លោកបន្តថា ក្នុងប្រតិបត្តិការខាងលើនេះ ជាលទ្ធផលក្រុមការងារបានរកឃើញកាកសំណល់ថ្នាំសម្លាប់សត្វល្អិតនៅក្នុងជីរណា ម្អម ស្លឹកខ្លឹម ក្រសាំងទាប ម៉ាំល្ហុង ហើយបានធ្វើការដកហូតដើម្បីយកទៅកម្ទេចចោល៕