(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ បានប្រកាសលុបឈ្មោះកាសែតដែលហួសសុពលភាព ដែលមិនចេញផ្សាយចំនួន៣៣០អង្គភាព។ នេះបើតាមការបញ្ជាក់របស់លោករដ្ឋមន្ដ្រីក្រសួងព័ត៌មាន នៅទំព័រ Facebook ផ្លូវការរបស់លោក នៅព្រឹកថ្ងៃនេះ។
រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានសរសេរយ៉ាងដូច្នេះថា «ថ្ងៃនេះ លុបកាសែតដែលហួសសុពលភាព ដែលមិនចេញផ្សាយចំនួន៣៣០អង្គភាព។ កាសែតដែលនៅបន្តសកម្មភាពមាន៣៨៨ ទស្សនាវដ្តី២០៧ និងព្រឹត្តបត្រ២៥»៕