(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ បានអនុញ្ញាតឲ្យថ្នាក់ដឹកនាំសមាគមគ្រឹះស្ថានឧត្តមសិក្សាចូលជួប ដើម្បីពិភាក្សាលើបញ្ហាមួយចំនួន ដើម្បីពង្រឹង និងពង្រីកគុណភាពលើការអប់រំកម្រិតឧត្តមឲ្យកាន់តែល្អប្រសើរ។
កិច្ចប្រជុំនេះបានធ្វើឡើងនៅវិមានសន្តិភាព។ សម្តេចតេជោ ហ៊ុន សែន តែងតែអនុញ្ញាតឲ្យថ្នាក់ដឹកនាំសមាគមគ្រឹះស្ថានឧត្តមសិក្សា ជួបប្រជុំបែបនេះ ជារៀងរាល់ឆ្នាំ ដើម្បីបានស្តាប់ពីបញ្ហាប្រឈមសម្រាប់ការអប់រំ នៅថ្នាក់ឧត្តមសិក្សា និងរិះរកវិធីផ្សេងៗ បង្កើនកម្រិតអប់រំនៅឧត្តមសិក្សា ព្រោះថាការអប់រំប្រកបដោយគុណភាព ជាគន្លឹះដ៏សំខាន់សម្រាប់ចម្រាញ់ នូវធនធានដ៏មានឧត្តមភាពសម្រាប់ជាតិ៕