Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២២​ ខែធ្នូ អាកាសធាតុចុះត្រជាក់ខ្លាំង ស្ទើរទូទាំងប្រទេស ពិសេសនៅតំបន់ជួរភ្នំដងរែក ចុះត្រជាក់រហូតដល់១៣អង្សាសេ

18-12-2017 07:10

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងបន្ថែម ពីការចុះត្រជាក់ខ្លាំងយ៉ាងគំហុក ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ដោយនៅតំបន់ជួរភ្នំដងរែក នឹងថយចុះរហូតដល់១៣អង្សាសេ។

តាមក្រសួងធនធានទឹក ខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ ឧត្តរមានជ័យ និងខេត្តប៉ៃលិន ថយចុះរហូតដល់១៥អង្សាសេ។ ដោយឡែកខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប បន្ទាយមានជ័យ និងខេត្តកោះកុង ថយចុះរង្វង់១៧អង្សាសេ ដល់១៨អង្សាសេ។

ក្រសួងបញ្ជាក់ថា សម្រាប់រាជធានីភ្នំពេញ និងខេត្តផ្សេងទៀត នឹងថយចុះមកនៅក្នុងរង្វង់១៩-២០អង្សាសេ លើកលែងតែខេត្ដកែប កំពត និងខេត្តព្រះសីហនុ មិនសូវចុះត្រជាក់ខ្លាំង៕