(ភ្នំពេញ)៖ សាលារ៉េហ្វលម៉ុនតេសូរីភ្នំពេញ បានប្រារព្ធកម្មវិធី Family Discovery and Fun Day ដែលមានការចូលរួមពីសំណាក់ មាតាបិតា អាណាព្យាបាល និងកុមារតូចៗជាច្រើននាក់ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧នេះ។
មាតាបិតា អាណាព្យាបាលសិស្ស ដែលកំពុងស្វែងរកសាលាមេត្តយ្យកម្រិតបទដ្ឋាន ស្តង់ដាអន្តរជាតិ សម្រាប់បុត្រធីតារបស់ខ្លួន បានអញ្ជើញចូលរួមទស្សនា និង ស្វែងយល់ពីកម្មវិធីមេត្តយ្យសិក្សាបែប Montessori ដ៏ល្បាញល្បី និងទទួលយកនូវបទពិសោធន៍ដោយផ្ទាល់ ជាមួយគ្រូដែលមានវិជ្ជាជីវៈ និងជំនាញខាងកុមារដ៏ពិតប្រាកដ ក្នុងការបណ្តុះផ្នត់គំនិតកុមារតូច ពី សាលារ៉េហ្វលម៉ុនតេសូរីភ្នំពេញ។
កម្មវិធីរួមមាន៖ ការបង្ហាញពីការបង្រៀនតាមបែបMontessori ការទស្សនកិច្ចសាលា សិល្បៈនិងស្នាដៃសិស្សផ្សេងៗ ក៏ដូចជាការលេងល្បែងកំសាន្តជាលក្ខណៈគ្រួសារផងដែរ ។ ក្នុងនោះដែរ ក៏មានការសម្តែងសមត្ថភាពពិសេសៗរបស់ប្អូនៗកុមារតូចៗជាភាសាអង់គ្លេស និងភាសាចិនទៀតផង។
ឆ្លងកាត់បទពិសោធន៍ជាង១៧ឆ្នាំ លើការអប់រំកុមារតូច លោកស្រី ហ្វិលលីផា បាសិន ពិតជាមានសេចក្តីសោមនស្សរីករាយបំផុតក្នុងការបង្ហាញជូនមាតាបិតា អាណាព្យាបាលសិស្ស និងសិស្សានុ សិស្ស នូវកម្មវិធី Montessori ដែលមានការទទួលស្គាល់ជា អន្តរជាតិ របស់ សាលារ៉េហ្វលម៉ុនតេសូរីភ្នំពេញ ។
លោកស្រីក៏បានប្តេជ្ញាផងដែរថា នឹងខិតខំរក្សា និងពង្រឹងគុណភាពអប់រំរបស់សាលារ៉េហ្វលម៉ុនតេសូរីភ្នំពេញ ឲ្យបានកាន់តែប្រសើរ។ កុមារគ្រប់រូបនឹងទទួលបាននូវ ការថែរក្សាការពារ សុខមាលភាព ភាពសប្បាយរីករាយ និង សុវត្ថិភាព។ ទាំងនេះ រួមនឹងការអប់រំ ប្រកបដោយវិជ្ជាជីវៈពិតប្រាកដ នឹងនាំឱ្យ ប្អូនៗសិស្សានុសិស្សទាំងអស់ ទទួលបានភាពពេញលេញមួយ នៃសក្តានុពលភាពរបស់ពួកគេ។
ដោយមានការគាំទ្រអំពីសំណាក់មាតាបិតា អាណាព្យាបាលសិស្សជាច្រើន នៅឆ្នាំសិក្សា2018-2019 ខាងមុខនេះ សាលានិងបើកពង្រីកសេវាកម្មអប់រំរហូតដល់កម្រិតបឋមសិក្សា។
សូមបញ្ជាក់ផងដែរថា សាលារ៉េហ្វលម៉ុនតេសូរីភ្នំពេញ ជាសាលាដែលបានទទួលសិទ្ធស្រប ច្បាប់ និងទទួលស្គាស់ពីសាលារ៉េហ្វលម៉ុនតេសូរី ពីប្រទេសសិង្ហបុរី និងក្រសួងអប់រំយុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម សូមលោក លោកស្រី សាកសួរនៅការិយាល័យផ្តល់ព័ត៌មាន ឬទំនាក់ទំនងមកកាន់លេខទូរសព្ទ័៖ 023 993 999 , 011 95 97 79 នៅរៀងរាល់ម៉ោងធ្វើការ៕