(ភ្នំពេញ)៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧នេះ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងបើកល្បែងជល់មាន់ ចំនួន៣ទីតាំង ឃាត់ខ្លួនមនុស្សបាន៨នាក់ និងវត្ថុតាងមួយចំនូនទៀត។
លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ឲ្យដឹងថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងដោយ អន្តរាគមន៍ និងកម្លាំងផ្នែកសន្តិសុខ នៃអធិការដ្ឋាននគរបាលខណ្ឌពោធីសែនជ័យ។
បើតាមលោកអធិការខណ្ឌ ប្រតិបត្តិការទាំង៣ទីតាំងនោះរួមមាន៖ ទីតាំងទី១៖ នៅភូមិប្រាសាទ សង្កាត់ស្នោរ ឃាត់ខ្លួនមនុស្សម្នាក់ មាន់១ក្បាល, ទីតាំងទី២៖ នៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ឃាត់ខ្លួនមនុស្សចំនួន០៤នាក់ មាន់២ក្បាល ម៉ូតូ២គ្រឿង និងទីតាំងទី៣៖ នៅសង្កាត់ចោមចៅទី៣ ឃាត់មនុស្សចំនួន០៣នាក់ និងមាន់១ក្បាល។
ក្រោយឃាត់ខ្លួនទាំងមនុស្ស និងវត្ថុតាងត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕