(កំពត)៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពត នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧នេះ បានធ្វើការដកហូតម៉ូតូ៨គ្រឿង នៅស្រុកជុំគិរី ក្រោយរកឃើញមានភាពមិនប្រក្រតី និងបានដាក់លក់ក្នុងតម្លៃថោកៗ។
ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ តាមរយៈអង្គភាព Fresh News សូមប្រកាសដល់ប្រជាពលរដ្ឋណាដែលបាត់ម៉ូតូ សូមពិនិត្យតាមភិនភាគ និងស្លាកលេខ ហើយប្រសិនបើនេះជាម៉ូតូរបស់ខ្លួនមែន សូមកាន់ឯកសារពាក់ព័ន្ធមកស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីទទួលយកម៉ូតូនេះទៅវិញ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ម៉ូតូម៉ាក Honda Dream ទាំង៨គ្រឿងនោះរួមមាន៖
ទី១៖ លេខម៉ាស៊ីន ND125ME-8719846 ដែលមានស្លាកលេខ ភ្នំពេញ1BJ-6764 ពណ៌ខ្មៅ ម្ចាស់ឈ្មោះ កែវ ប៊ុនថុង រស់នៅភូមិគៀនឃ្លាំង សង្កាត់ព្រែកលាប ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ទី២៖ លេខម៉ាស៊ីន ND125ME-9100088 ដែលមានស្លាកលេខព្រៃវែង1G-3848 ពណ៌ខ្មៅ ម្ចាស់ឈ្មោះ ហន យ៉េ រស់នៅភូមិព្រៃគុយ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។
ទី៣៖ លេខម៉ាស៊ីន ND125ME-8756789 ដែលមានស្លាកលេខកំពង់ឆ្នាំង1C-7118 ពណ៌ខ្មៅ ម្ចាស់ឈ្មោះ ផាន់ សុផាត ភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ទី៤៖ លេខម៉ាស៊ីន ND125ME-8671821 ដែលមានស្លាកលេខភ្នំពេញ1BF-7998 ពណ៌ខ្មៅ ម្ចាស់ឈ្មោះ វត សារ៉ាន់ នៅសង្កាត់គោករកា ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ទី៥៖ លេខម៉ាស៊ីន ND125ME-8588628 ដែលមានស្លាកលេខភ្នំពេញ1AW-5081 ម្ចាស់ឈ្មោះ ឃិត ប៉ាក់ឡូត នៅភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ទី៦៖ លេខម៉ាស៊ីន ND125ME-9123628 ដែលមានស្លាកលេខបាត់ដំបង1R-8464 ម្ចាស់ឈ្មោះ កែវ លេងហាក់ នៅភូមិរស្មីសង្ហា ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។
ទី៧៖ លេខម៉ាស៊ីន ND125ME-8746694 ដែលមានស្លាកលេខភ្នំពេញ1BM-8739 ម្ចាស់ឈ្មោះ រិន ដាវីត នៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ទី៨៖ លេខម៉ាស៊ីន ND125ME-9699862 ដែលមានស្លាកលេខព្រះសីហនុ1F-2633 ម្ចាស់ឈ្មោះ ជីអិល ហ្វាយនែន ភីអិលស៊ី នៅភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ៕