Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាលា New Gateway ផ្ដល់សញ្ញាបត្របញ្ចប់ការសិក្សាថ្នាក់មត្តេយ្យកម្រិយតខ្ពស់ និងថ្នាក់ទី៦ រួមទាំងមធ្យមសិក្សាទុតិយភូមិជាច្រើនរូប

17-12-2017 16:21

(ភ្នំពេញ)៖ សាលា New Gateway International School បានរៀបចំកម្មវិធីចែកសញ្ញាប័ត្របញ្ចប់ការសិក្សាថ្នាក់ភាសាអគ្លេស ភាសាចិន ថ្នាក់​មតេយ្យកម្រិតខ្ពស់ ថ្នាក់ទី៦ ថ្នាក់មធ្យមសិក្សាបឋមភូមិ និងថ្នាក់មធ្យមសិក្សាទុតិយភូមិច្រើនរូបនាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧។ កម្មវិធីចែកសញ្ញាបត្រនេះ ធ្វើឡើងក្រោម អធិបតីភាពអ្នកឧកញ៉ា ប៊ុន ណារី អគ្គនាយិកា សាលា New Gateway។

អ្នកឧកញ៉ា ប៊ុន ណារី បានថ្លែងឲ្យដឹងថា សាលា New gateway ជាសាលារៀនចំណេះទូទៅមួយដែលត្រូវ ទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ដែលមានកម្មវិធីចាប់ពីថ្នាក់មតេយ្យរហូតដល់ថ្នាក់ទី១២។

អ្នកឧកញ៉ា បានបន្ដទៀតថា «ក្នុងឱកាសថ្ងៃនេះផងដែរ ខ្ញុំសូមស្វាគមន៍ដោយក្ដីរំភើប និងរីករាយ ចំពោះវត្តមានដ៏ថ្លៃថ្លារបស់មាតា បិតា និងអាណាព្យាបាលសិក្សាទាំងអស់ដែលបានចំណាយពេលវេលាយ៉ាងមានតម្លៃក្នុងការចូលរួម ក្នុងកម្មវិធីចែក​សញ្ញាបត្រនេះ»។

លោកស្រីបញ្ជាក់ទៀតថា បច្ចុប្បន្ននេះសាលារៀន New Gateway បាននឹងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្ដល់ចំណេះដឹងដល់​សិស្សានុសិស្ស ជាមួយអ្នកគ្រូ លោកគ្រូ ដែលមានគរុកោសល្យ និងបទពិសោធនខ្ពស់ព្រមទាំងបន្ទប់សិក្សា និងបន្ទប់ពិសោធន៍បំពាក់នូវគ្រឿងបរិក្ខាទំនើបៗ ងាយស្រួល​ក្នុងការសិក្សា ជាពិសេសសាលានេះបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់មាតាបិតាសិក្សា ពីគ្រប់មជ្ឈដ្ឋាន អំពីគុណភាព វិន័យ និងសេវាកម្ម។

សូមបញ្ជាក់ថា សាលារៀន New gateway ជាសាលាដែរឈរលំដាប់ខ្ពស់ក្នុងការអប់រំ សណ្ដាប់ធ្នាប់ល្អ មានគោលការណ៍ និងបទបញ្ជារផ្ទៃ​ក្នុងដែល​ត្រូវអនុវត្តន៍ដោយយកចិត្តទុកដាក់ពីលោកគ្រូអ្នកគ្រូ ក៏ដូចជាគណៈគ្រប់គ្រងសាលាក្នុងការទប់ស្កាល់នូវរាល់បញ្ហាដែលកើតឡើងផ្សេងៗ៕