(កំពង់ចាម)៖ ក្រុមគ្រួសារសពអតីតយុទ្ធជនម្នាក់ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅថ្ងៃទី១៧ ខែធ្នូនេះ បានទទួលប្រាក់មរណៈសង្គ្រោះចំនួន៤លានរៀល និងសម្ភារៈមួយចំនួនទៀតពី សមាគមអតីតយុទ្ធជនកម្ពុជានៅខេត្តកំពង់ចាម។
ការប្រគល់អំណោយនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានលោក ទុន ណេត អភិបាលស្រុកស្ទឹងត្រង់ និងលោកឧត្តមសេនីយ៍ត្រី សាន សុភា ប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម និងសមាជិក សមាជិកការផ្សេងទៀត បន្ទាប់ពីមានការចាត់តាំងដោយ ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម ឧត្តមសេនីយ៍ត្រី ឯម កុសល កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧។
សូមជម្រាបថា គ្រួសារដែលទទួលបានប្រាក់មរណៈសង្គ្រោះនេះ គឺជាគ្រួសាររបស់ អតីតយុទ្ធជន ខៃ ផុន អាយុ៦៣ឆ្នាំ មានទីលំនៅភូមិបុសពោធិ៍ ឃុំមេសរព្រៃ ស្រុកស្ទឹងត្រង់ ដែលយុទ្ធជននេះ បានទទួលមរណភាព កាលពីនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ៕