(ភ្នំពេញ)៖ មេសហជីពនៅកម្ពុជា ដែលតំណាងឱ្យកម្មកររាប់ម៉ឺននាក់ បានស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា បង្កកទ្រព្យសម្បត្តិរបស់អតីតមេដឹកនាំគណបក្សសង្រ្គោះជាតិ។ នេះបើតាមសេចក្តីថ្លែងការណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទលបានៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំៗ០១៧នេះ។

សេចក្ដីថ្លែងការណ៍របស់សហភាពសហជីពយុវជនកម្ពុជាការពារសិទ្ធិកម្មករកម្ពុជា ដែលថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះក្រុមអតីតមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ដែលបានស្នើឲ្យសហភាពអឺរ៉ុបបិទទីផ្សារនាំចេញសម្លៀកបំពាក់ពីកម្ពុជានោះ ក៏បានស្នើឱ្យរាជរដ្ឋាភិបាល ចាត់វិធានការចាំបាច់៤ចំណុច ដើម្បីឆ្លើយតបនឹងវិធានការរបស់អតីតមេដឹកនាំគណបក្សសង្រ្គោះជាតិទាំងនោះ។

សំណើទាំង៤ចំណុចនោះរួមមាន៖

១៖ ស្នើសុំរាជរដ្ឋាភិបាលបង្កទ្រព្យសម្បត្តិទាំងអស់របស់អតីតមដឹកនាំអតីតគណបក្សសង្រ្គោះជាតិ ដែលមានឈ្មោះក្នុងសាលដីកាស្ថាពររបស់តុលាការកំពូលចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧

២៖ ស្នើសុំរាជរដ្ឋាភិបាលបិទទិដ្ឋាការចេញចូលកម្ពុជា ចំពោះអតីតមដឹកនាំអតីតគណបក្សសង្រ្គោះជាតិ

៣៖ ស្នើសុំរាជរដ្ឋាភិបាល ហាមឃាត់ចំពោះការស្នើសុំផ្ទេទ្រព្យសម្បត្តិទាំងអស់របស់ក្រុម អតីតមដឹកនាំអតីតគណបក្សសង្រ្គោះជាតិចាប់ពីពេលនេះតទៅ

៤៖ ស្នើសុំរាជរដ្ឋាភិបាលកម្ពុជាបិទគណនេយ្យទាំងអស់របស់ ក្រុមអតីតមដឹកនាំអតីតគណបក្សសង្រ្គោះជាតិ និងបង្កកទ្រព្យសម្បត្តិដែលទទួលបានពីមុខរបរផ្សេងៗរបស់បុគ្គលទាំងអស់នោះ ដូចជា ការជួលដី ជួលផ្ទះ ជួលសណ្ឋាគារ។ល។)៕