(ភ្នំពេញ)៖ សាលា Harrods ដែលជាសាលាអន្តរជាតិបែបស្តង់ដារ សិង្ហបុរី-អង់គ្លេស បានប្រារព្ធកម្មវិធី Open House & Fun Day ដោយមានការចូលរួមពីសំណាក់មាតាបិតា អាណាព្យាបាលសិស្ស និងសិស្សានុសិស្សដ៏ច្រើនកុះករ នៅសាខាមតេ្តយ្យសិក្សា បឹងកេងកង១ នៅថ្ងៃទី១៦ ខែឆ្នូ ឆ្នាំ២០១៧នេះ។

កម្មវិធីនេះ ជាកម្មវិធីដ៏ពិសេសមួយ សម្រាប់មាតាបិតា អាណាព្យាបាលសិស្សដែលមានបុត្រធីតាចាប់ពី១ឆ្នាំកន្លះ​ ឡើងទៅ ដែលមានបំណងជ្រើសរើសសាលាអន្តរជាតិ ដើម្បីឲ្យបុត្រធីតាសិក្សា អញ្ជើញចូលរួមទស្សនា និងសិក្សាបន្ថែមពីកម្មវិធីសិក្សារបស់ សាលាហ៊ែរ៉ុដស៍ អន្តរជាតិ ដែលប្រើប្រាស់ កម្មវិធី​ IEYC សម្រាប់ថ្នាក់ទារកដ្ឋាននិងមត្តេយ្យសិក្សា និងកម្មវិធី IPC សម្រាប់ថ្នាក់បឋមសិក្សាអន្តរជាតិ និងកម្មវិធីសិក្សាជាតិ ស្របតាមក្រសួងអប់រំយុវជន និងកីឡា។​

ពិធីនេះ បើកឱ្យចូលទស្សនាពីកម្មវិធីសិក្សាកម្រិតទារកដ្ឋាន ដល់មតេ្តយ្យកម្រិត៣ ដែលបង្ហាញពីសកម្មភាពនៃការសិក្សាពិតៗតាមបែបអន្តរជាតិពីចក្រភពអង់គ្លេស ដែលផ្អែកលើមូលដ្ឋានកម្មវិធីអប់រំ អង់គ្លេស រួមបន្ថែមជាមួយនឹងការសិក្សាគណិតវិទ្យា វិទ្យាសាស្រ្ត និងភាសាអង់គ្លេស ជូនដល់មាតាបិតា អាណាព្យាបាលសិស្ស ឱ្យចូលរួមទទួលយកនូវបទពិសោធន៍ និងស្វែងយល់ឱ្យកាន់តែច្បាស់ថែមទៀតពី សាលាហ៊ែរ៉ុដស៍ អន្តរជាតិ។

លោកស្រី ម៉ាលីហ្សា ឃ្លុស ដែលជានាយិកា សាលាហ៊ែរ៉ុដស៍ អន្តរជាតិ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក លោកស្រី មាតាបិតា អាណាព្យាបាលសិស្សទាំងអស់ដែលបានចូលរួម និងផ្តល់ទំនុកចិត្តលើ សាលាហ៊ែរ៉ុដស៍ អន្តរជាតិ។

លោកស្រីប្តេជ្ញាចិត្ត រក្សា ធានា នូវគុណភាពនៃការអប់រំរបស់ សាលាហ៊ែរ៉ុដស៍ អន្តរជាតិ ឱ្យកាន់តែប្រសើរឡើង និងក្លាយជាគ្រឹះស្ថានអប់រំឈានមុខគេនៅកម្ពុជា។

ដោយទទួលបានភាពជឿជាក់ និងទំនុកចិត្តពីសំណាក់មាតាបិតា អាណាព្យាបាលសិស្សជាច្រើន សាលាហ៊ែរ៉ុដស៍ អន្តរជាតិ បានពង្រីកសាខារបស់ខ្លួនជាបន្តបន្ទាប់ ចំនួន៣សាខា៖ សាខាបឹងកេងកង១ សម្រាប់មតេយ្យសិក្សា សាខាបឹងកេងកង១ សម្រាប់បឋមសិក្សា និងសាខាទួលស្វាយព្រៃ សម្រាប់មតេ្តយ្យសិក្សា ដល់បឋមសិក្សា និងនៅឆ្នាំសិក្សា២០១៨-២០១៩ ខាងមុខនេះ សាលាហ៊ែរ៉ុដស៍ អន្តរជាតិ នឹងបើកបន្តរដល់កម្រិតមធ្យមសិក្សារបស់ខ្លួនបន្ថែមទៀត។ សម្រាប់ព័ត៌មានលម្អិតនៃកម្មវិធីសិក្សា និងការចូលទស្សនាសាលា លោកអ្នកអាចធ្វើការ ទំនាក់ទំនងមកកាន់លេខទូរសព្ទ័៖ 023 936 999/ 023 973 999/ 023 974 999 ៕