(ភ្នំពេញ)៖​ អ្នកឧកញ៉ា គិត ម៉េង គឺជាអ្នកជំនួញដ៏ល្បាញល្បីម្នាក់​ នៅកម្ពុជា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧នេះ បានរៀបចំពិធីខួបកំណើតឲ្យកូនស្រីទី២របស់លោក គំរប់អាយុ១១ឆ្នាំ ឈ្មោះ គិត ស៊ូរៀរង្ស៊ី ក្នុងចំណោមកូនៗដ៏គួរឲ្យស្រលាញ់​ចំនួន៤នាក់។

ពិធីខួបកំណើតដែលបានធ្វើឡើង នៅភូមិគ្រឹះរបស់អ្នកឧកញ៉ាផ្ទាល់ នៅម្ដុំផ្សារទួលទំពូង ខណ្ឌចំការមន ដោយមានវត្តមានអ្នកជំនួញធំៗ និងមន្ដ្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាលជាច្រើន បានអញ្ជើញចូលរួម។

សូមទស្សនារូបនេះ នៃពិធីខួបកំណើតកូនស្រីទី២ របស់អ្នកឧកញ៉ា គិត ម៉េង​ នៅខាងក្រោមនេះ៖