(កោះកុង)៖ សាខាកាំកុងត្រូលខេត្តកោះកុង នៅថ្ងៃទី១៦ ខែធ្ន ឆ្នាំ២០១៧ បានរៀបចំពិធីសិក្ខាសាលាស្តីពី «ប្រព័ន្ធគ្រប់គ្រងម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់» ក្រោមវត្តមានលោក សុខ សុទ្ធី អភិបាលរងខេត្ត, លោក គីម មាសសុខសីហា អគ្គនាយករងកាំកុងត្រូល និងជាទីប្រឹក្សាក្រសួងពាណិជ្ជកម្ម, លោក ស៊ិន ស៊ីដេត ប្រធាននាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល, លោក ហ៊ុយ ភារម្យ ប្រធានសាខាកាំកុងត្រូលខេត្តកោះកុង រួមទាំងមន្ត្រីក្រោមឱវាទ និងសិស្សានុសិស្ស ព្រះសង្ឃ សរុបចំនួន២០០នាក់។

ក្នុងសិក្ខានេះលោក ហ៊ុយ ភារម្យ បានថ្លែងថា ភារកិច្ចរបស់កាំកុងត្រូលមានតួនាទីសំខាន់ណាស់ ចំពោះសុខភាពប្រជាពលរដ្ឋ ផ្នែកម្ហូបអាហារក្នុងការត្រួតពិនិត្យទំនិញ នាំចេញនាំចូលផ្អែកលើអភិក្រមគ្របដណ្តប់អាហារនិភ័យ អនុវត្តន៍កម្មវិធីឃ្លាំពិនិត្យទីផ្សារដើម្បីធានាការធ្វើចរាចរផលិតផលទំនិញ ប្រកបដោយគុណភាពសុវត្ថិភាព និងសមធម៌ក្នុងការធ្វើពាណិជ្ជកម្មត្រួតពិនិត្យ និងវាយតម្លៃលើភាពមិនប្រក្រតី នៃការផ្សាយពាណិជ្ជកម្មផលិតផលទំនិញនឹងសេវា ព្រមទាំងអនុវត្តន៍កម្មវិធីអប់រំដើម្បីលើកកំពស់ការយល់ដឹង ដល់អ្នកប្រើប្រាស់លើបញ្ហាសុវត្ថិភាពគុណភាព និងអត្ថប្រយោជន៍នានា។

លោក ហ៊ុយ ភារម្យ បានបញ្ជាក់បន្ថែមថា «ការត្រួតពិនិត្យផលិតផលទំនិញម្ហូបអាហារ ដើម្បីធានាឲ្យមានភាពអនុលោមផ្នែកគុណភាព សុវត្ថិភាពអនាម័យ និងលក្ខខណ្ឌត្រូវផ្សេងៗ ទំនិញមិនមែនម្ហូបអាហារទូទៅ ដើម្បីបង្ក្រាបបទល្មើសក្លែងបន្លំស្លាកសញ្ញាបរិមាណ ប្រភពយថាប្រភេទគុណភាពតាមលក្ខណៈបច្ចេកទេស និងកំរិតហានិភ័យ និងវាយតម្លៃលើអនុលោម នៃឯកសារពាក់ព័ន្ធនឹងផ្ទៀងផ្ទាត់លិខិតអនុញ្ញាត អាជ្ញាប័ណ្ណរបស់ក្រសួងដែលពាក់ព័ន្ធ និងវាយតំលៃលើសូចនាករហានិភ័យ និងចូលរួមត្រួតពិនិត្យជារូបវ័ន្តដើម្បីកំណត់លើនីតិវិធី។

លោក គីម មាសសុខសីហា បានជំរុញទៅកាន់ បងប្អូនសិស្សានុសិស្សទាំងអស់ ត្រូវចូលរួមសហការជាមួយអាជ្ញាធរសមត្ថកិច្ចជំនាញ ជាពិសេសសាខាកាំកុង ត្រូវដើម្បីការពារសុវត្ថិភាពសុខភាពយើងទាំងអស់គ្នា ទៅម្ហូបអាហារក្នុងផ្តល់ព័ត៌មានពាកព័ន្ធលើម្ហូបអាហារ និងសំអាងការបើមានអ្វីមិនប្រក្រតី ហើយបើមានចម្ងល់ត្រង់ចំណុចណាមានការសង្ស័យ ត្រូវសួរមកជំនាញសាខាភ្លាមៗ ដើម្បីឲ្យមន្ត្រីជំនាញធ្វើការបកស្រាយ ឬចុះពិនិត្យដល់ទីតាំងនោះ ហើយសូមឲ្យភ្ញៀវកិត្តិសយទាំងអស់ យល់នូវខ្លឹមសារប្រធានបទឲ្យបានច្បាស់ពាក្យថា «ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព ម្ហូបអាហារ និងកិច្ចការពារអ្នកប្រើបករាស់»។ នេះជាប្រធានបទដ៏សំខាន់ណាស់ ព្រោះវាបានផ្សាភ្ជាប់ជាមួយនឹងជីវិតប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា ហើយបើសិនម្ហូបអាហារដែលយើងទទួលទានមិនមានសុវត្ថិភាព ឬអាចនិយាយបានថា ម្ហូបអាហារដែលបង្កឲ្យយើងទាំងអស់គ្នា មានជំងឺសង្លាត់ផ្សេងៗ។ មិនតែប៉ុណ្ណោះវានាំឲ្យយើងខាតទាំងពេលវេលា ខាតទាំងថវិកា ដូច្នេះយើងទាំងអស់គ្មានាំគ្នាចូលរួមការពារសុវត្ថិភាពម្ហូបអាហារឲ្យបានទាំងះស់គ្នា៕