(ភ្នំពេញ)៖ រថយន្ត ISUZU ផ្តល់ជូនទឹកប្រាក់ ២,៦០០ដុល្លារ នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១៦ រហូតដល់១៧ ឆ្នាំ២០១៧ ក្រុមហ៊ុន ខេ (ខេមបូឌា) បានធ្វើការផ្តល់ជូន អត្ថប្រយោជន៍ជាច្រើន ដែលនឹងធ្វើឲ្យគ្រួសាររបស់អតិថិជន កាន់តែរីករាយបន្ទាប់ពីការទិញរថយន្ត ISUZU គឺកម្មវិធី “គ្រួសារ ISUZU រីករាយ” ជាមួយការតាំងបង្ហាញរថយន្តក្នុងខេត្តសៀមរាប នៅផ្សារទំនើបឡាក់គី។

លោកអ្នកដែលមានបំណងទិញរថយន្តសម្រាប់អាជីវកម្ម អាចអញ្ជើញទៅទស្សនា ហើយធ្វើការកក់ ឬទិញរថយន្ដ ISUZU D-MAX Blue Power និង The New ISUZU mu-X Blue Power ស៊េរីថ្មីម៉ូដែល 2018 ចាប់ពី 500ដុល្លារឡើងទៅ លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍មានតម្លៃសរុបរហូតដល់ ២,៦០០ដុល្លារ ដូចជា៖

*កៅអីម៉ាស្សា​ VIP ​មួយឈុត
*ប្រេងម៉ាស៊ូត ចំនួន 200លីត្រ
*សេវាកម្មថែទាំរថយន្តVVIP
*កំរាលជើងមួយឈុតដ៏ល្អប្រណិតពីរោងចក្រផ្ទាល់
*ស្លាកលេខឥតគិតថ្លៃ
*ការធានាជូនពីរោងចក្រផ្ទាល់រហូតដល់០៣ឆ្នាំ
*ការត្រួតពិនិត្យពីឥរិយាបទនៃការបើកបរតាមរយ:បច្ចេកវិទ្យា ISUZU​ INSIGHT ដ៏ទំនើបឈានមុខគេ។

ជាមួយគ្នានេះដែរ​ អតិថិជនអាចធ្វើការបង់រំលោះជាមួយធនាគារ កាណាឌីយ៉ា ដោយគ្រាន់តែបង់ចាប់ពី៣១១ដុល្លារ ក្នុង១ខែ សម្រាប់រថយន្ត ISUZU D-MAX Blue Power និង៥៤៤ដុល្លា​ ក្នុង១ខែ សំរាប់ រថយន្ត ISUZU mu-X​ Blue Power ស៊េរីថ្មីម៉ូដែល២០១៨។

ទទួលយកបទពិសោធន៍ថ្មី ដោយផ្ទាល់ពីរថយន្ដ ISUZU​ ដើម្បីបានជ្រាបកាន់តែច្បាស់ពីបច្ចេកវិទ្យា ទំនើបៗជាមួយនិង ISUZU INSIGHTថ្មីចុងក្រោយបំផុត ព្រមទាំងគ្រឿងបំពាក់បន្ថែមលក្ខណៈ ពិសេសៗជាច្រើន។ លើសពីនេះទៅទៀត ក្រុមហ៊ុន បានរៀបចំសេវាកម្មត្រួតពិនិត្យរថយន្តមុនពេលប្រើប្រាស់ ដ៏កក់ក្តៅក្នុងឱកាសឆ្លងឆ្នាំថ្មីឆ្នាំសកល២០១៨ ជាមួយក្រុមជាងដែលមានជំនាញ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ ដោយផ្តល់ជូនដូចខាងក្រោម៖

*ត្រួតពិនិត្យរថយន្តដោយឥតគិតថ្លៃ២៦ចំនុច
*បញ្ចុះតំលៃ ៥%លើគ្រឿងបន្លាស់
*ផ្តល់ជូនការបូបយួរ ISUZU ដ៏ស្រស់ស្អាត

ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ទូរស័ព្ទ៖ 023 950 084 /​​ 077 66 88 99 ឬមកទស្សនា​ផ្ទាល់នៅអគារតាំងបង្ហាញដែល​មានទីតាំង​នៅទល់មុខ​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​​ភ្នំពេញ៕