(ភ្នំពេញ)៖ ចុងឆ្នាំនេះ អ្នកម្តាយ និងលោកឳពុកមានកាដូអ្វីពិសេស សម្រាប់កូនៗជាទីស្រឡាញ់ហើយឬនៅ? ក្នុងឱកាសពិសេសអបអរសាទរថ្ងៃបុណ្យគ្រីស្តម៉ាស និងដំណាច់ឆ្នាំ ២០១៧ នៅផ្សារទំនើបវឌ្ឍនៈ កាពីតាល មានការផ្តល់ជូនកាដូពិសេសដ៏អស្ចារ្យ ដោយរាល់ការជាវឈុតប្រអប់សម្លៀកបំពាក់កុមារ ដែលបានកំណត់ ចាប់ពី ១ដល់៣ ប្រអប់ លោកអ្នកនឹងទទួលបាន ១ប្រអប់ បន្ថែម។
កាន់តែពិសេសជាងនេះ បើជាវចាប់ពី៤ ឡើងទៅ លោកអ្នកនឹងទទួលការផ្តល់ជូនបន្ថែម៤ ប្រអប់បន្ថែមភ្លាមៗ ទៀត។ សូមចូលរួមទាំងអស់គ្នា ចាប់ពីថៃ្ងនេះតទៅ..!
មានតែម្តងគត់ក្នុងមួយឆ្នាំ! ការបញ្ចុះតម្លៃ ៥០% សម្រាប់ប្រូម៉ូហ្សិនពិសេសដោយឡែកមួយផ្សេងទៀតរហូតដល់ដំណាច់ឆ្នាំដូចគ្នាផងដែរ ក្នុងសម្លៀកបំពាក់កុមារ Petit Bateau ។សូមរួសរាន់ឡើង ដើម្បីមកទទួលយកការផ្តល់ជូនឱកាសដ៏ពិសេសនេះ!
សម្លៀកបំពាក់ម៉ាក Petit Bateau នេះ គឺជាសម្លៀកបំពាក់បែបប្រណិតភាពសម្រាប់កុមារ ដែលមានគុណភាពលំដាប់ពិភពលោកផលិតផលមកពីប្រទេសបារាំង អ្នកអាចរកជាវបាន នៅផ្សារទំនើប វឌ្ឍនៈ កាពីតាល ដែលមានទីតាំងស្ថិតនៅ អគារ ៦៦ ហាង M1 ជាន់ទី១ តាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កាត់វត្តភ្នំ រាជធានីភ្នំពេញ ។ ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ៖ ០២៣ ៩៦៣ ០០៣។
គ្រប់ផលិតផលសម្លៀកបំពាក់របស់ Petit Bateau ទាំងអស់ គឺជាប្រភេទសម្លៀកបំពាក់ដែលមានប្រភេទសាច់ក្រណាត់ល្អឯក មានច្រើនម៉ូដ ច្រើនទំហំ បំពេញទៅតាមចំណង់ចំណូលចិត្ត និងសមស្របទៅតាមដំណាក់កាលលូតលាស់របស់កុមារគ្រប់វ័យ។ រាល់សម្លៀកបំពាក់ទាំងអស់ ត្រូវបានដេរឡើងដោយមានសរសៃថ្នេរសមស្របតាមខ្នាត និងទំហំ ស័ក្តិសមសម្រាប់ភាពបត់បែននិងចលនារបស់កុមារគ្រប់សកម្មភាព។
សម្លៀកបំពាក់របស់ Petit Bateau បានបញ្ចេញម៉ូដផ្សេងៗជារៀងរាល់ឆ្នាំ និងគ្រប់រដូវកាល សមស្របទៅតាមម៉ូដសម្លៀកបំពាក់ទាន់សម័យរបស់ឪពុកម្តាយកុមារ ក្នុងដំណើរកម្សាន្ត និងការងារប្រចាំថ្ងៃផ្សេងៗ។
សូមបញ្ជាក់ថា ផលិតផលម៉ាក Petit Bateau ដ៏ល្បីមួយនេះបានចាប់កំណើតជាង ១២០ ឆ្នាំមកហើយ ដែលជាផលិតផលសម្លៀកបំពាក់លំដាប់ប្រណិតភាពសម្រាប់កុមារ ទទួលបានការជឿទុកចិត្តទាំងគុណភាព និង ប្រជាប្រិយភាពនៅទូទាំងពិភពលោកជាយូរមកហើយ៕