Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុន V2V ទទួលបានសិទ្ធិផ្តាច់មុខនាំចូល និងចែកចាយផលិតផលស្បែកជើងម៉ាក Skechers ទូទាំងព្រះរាជាណាចក្រកម្ពុជា

16-12-2017 10:37

(ភ្នំពេញ)៖ Skechers ជាម៉ាកស្បែកជើងដែលល្បីល្បាញ នៅសហរដ្ឋអាមេរិក និង ជុំវិញពិភពលោក និងមានប្រមាណជាង១,៥០០ហាង ក្នុង១៩៥ប្រទេស ត្រូវបាននាំចូលផ្តាច់មុខ មកប្រទេសកម្ពុជា ដោយក្រុមហ៊ុន V2V Corporation Co.,Ltd ក្នុងខែមិថុនា ឆ្នាំ២០១០។

Skechers ក៏ទទួល បានការគាំទ្រយ៉ាងច្រើន ពីសំណាក់អតិថិជន ថាជាស្បែកជើងដែលមានទំងន់ស្រាល ពាក់ស្រួល និងមានភាពទាន់សម័យ ដែលនាំអោយក្រុមហ៊ុនពង្រីកសាខាជាបន្តបន្ទាប់ ដោយសាខាទី១ ស្ថិត នៅលើផ្លូវព្រះសីហនុ ទល់មុខសួនច្បារនាគបាញ់ទឹកវិមានឯករាជ្យ សាខាទី២ ស្ថិតនៅផ្សារទំនើប អ៊ីអន១ និង ឆាប់ៗនេះ សាខាទី៣និងទី៤ នៅផ្សារទំនើបអ៊ីអន២ និងផ្សារទំនើបផាកសុន ភ្នំពេញ។

ក្រុមហ៊ុន ក៏បានប្រកាស និងជម្រាបជូនដំណឹង ដល់អាជីវករទាំងអស់ដែលកំពុងតែលក់ និងចែកចាយ ផលិតផលស្បែកជើងម៉ាក Skechers ដោយគ្មានការអនុញ្ញាតិពីក្រុមហ៊ុន សូមបញ្ឈប់ការលក់ និងចែកចាយបន្តទៀត ជៀសវាងក្រុមហ៊ុនចាត់វិធានការតាមផ្លូវច្បាប់។

ក្រុមហ៊ុន ក៏ត្រូវការតំណាងចែកចាយបន្ត នៅតាមបណ្តាខេត្តធំៗមួយចំនួនដូចជាខេត្ត សៀមរាប ព្រះសីហនុ កំពង់ចាម និងខេត្តបាត់ដំបងផងដែរ។

ហេតុដូចនេះ បើអស់លោក/លោកស្រី មានចំណាប់អារម្មណ៍ អាចទំនាក់ទំនងមកក្រុមហ៊ុន ដោយផ្ទាល់ តាមរយៈលេខទូរស័ព្ទ៖ 012 40 30 58 / 088 988 0988 ឬតាមរយៈ E-mail: [email protected]