(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានចេញសេចក្តីជូនដំណឹងមួយ ដោយអញ្ជើញតំណាងរាស្ត្រក្នុងតំណែងថ្មី មកចុះឈ្មោះបោះឆ្នោត ដើម្បីបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ នៅសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា។
ការអញ្ជើញតំណាងរាស្ត្រក្នុងមុខតំណែងថ្មី មកចុះឈ្មោះនេះ ធ្វើឡើងស្របតាមគោលការណ៍របស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលគ្រោងនឹងបិទផ្សាយបញ្ជីបោះឆ្នោតដំបូង សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះ៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា៖