(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត,លោក អាន គន្ធធារ៉ា, និងកញ្ញា យ៉ង់ សក្គុណា, លោក ហួន លីហួ, អ្នកនាង កេត សត្យា៖
* ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឲ្យសហភាពអឺរ៉ុប និងអាមេរិក បង្កកលុយថ្នាក់ដឹកនាំកម្ពុជា, សម្តេចគ្មានប្រាក់ទុកនៅក្រៅប្រទេសទេ
២៖ នាយករដ្ឋមន្ត្រីកម្ពុជា និងក្រុមអ្នកនាំទំនិញចេញ ទាត់ចោលសម្តីលោក សម រង្ស៊ី ដែលថា អឺរ៉ុបបិទទីផ្សាមិនឲ្យកម្ពុជានាំទំនិញទៅប្រទេសទាំង២៧ នៃសហភាពអឺរ៉ុប!
៣៖ សម្តេចតេជោ ហ៊ុន សែន ព្រមានដល់ លោក សម រង្ស៊ី និងអតីតមេដឹកនាំបក្សប្រឆាំង កុំចេះតែលួងចិត្តខ្លួនឯងជាប្រចាំនោះ
៤៖ នាយករដ្ឋមន្រ្តីកម្ពុជា ប្រកាសបើកផ្លូវឲ្យមានការពិភាក្សារវាងកម្ពុជា-អាមេរិក លើការទទួលយកពលរដ្ឋខ្មែរ ដែលទៅរស់នៅអាមេរិកក្រោយឆ្នាំ១៩៩៤
៥៖ សម្តេចតេជោ ហ៊ុន សែន សុំឲ្យមានការយោគយល់ចំពោះភាពយឺតយ៉ាវក្នុងការប្រគល់ប្រាក់រង្វាន់ ហើយមិនត្រូវយកកីឡា ត្រឹមតែជាការប្តូរប្រាក់នោះទេ
៦៖ មន្ដ្រីជាន់ខ្ពស់ក្រសួងការបរទេស៖ សម រង្ស៊ី ជាអ្នកនយោបាយមិនដែលជួយដល់កម្ពុជា គឺមានតែបំផ្លាញផលប្រយោជន៍ជាតិ
៧៖ តុលាការកំពូល ចេញដីកាសម្រេច មិនលើកយកករណី «រំលាយគណបក្សសង្រ្គោះជាតិ» មកជំនុំជម្រះសាជាថ្មីទេ
៨៖ សម្តេចតេជោ ហ៊ុន សែន៖ ឆ្នាំ២០១៦ កម្ពុជាបាននាំចេញទំនិញទៅបរទេស គិតជាទឹកប្រាក់៨ពាន់លានដុល្លារ ខណៈការវិនិយោគផ្ទាល់ពីបរទេស មានទឹកប្រាក់ជាង៣.៦ពាន់លានដុល្លារ
៩៖ ក្រុមអ្នកនាំទំនិញចេញ៖ អឺរ៉ុបមិនអាចបិទទីផ្សារផលិតផលកម្ពុជា ដូចសម្តីលោក សម រង្ស៊ី នោះឡើយ!
១០៖ ក្រសួងការបរទេសកម្ពុជា៖ មិនទាន់មានការសំរេចណាមួយរបស់សហភាពអឺរ៉ុប បិទការនាំទំនិញពីកម្ពុជាចូលទីផ្សារអឺរ៉ុប ឬព្យួរប្រព័ន្ធពន្ធអនុគ្រោះ EBA ចំពោះកម្ពុជា ក៍ដូចជាការកម្រិតទិដ្ឋាការ (Visa) លើមន្រ្តីរដ្ឋាភិបាលនោះទេ
១១៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសព្យាបាលជំងឺតារាកំប្លែង នាយ វីតាមីនសេ រហូតដល់ជាសះស្បើយ!
១២៖ ព្រឹទ្ធសភាកម្ពុជា ចេញសេចក្តីថ្លែងការណ៍សម្តែងការខកចិត្ត ចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុប ដែលមិនផ្តល់យុត្តិធម៌ដល់កម្ពុជា
១៣៖ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង៖ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៧នេះ អ្នកញៀនគ្រឿងញៀនដែលទទួលការព្យាបាល ចំនួន ១,៣៦៩៥នាក់ ក្នុងចំណោមអ្នកញៀនគ្រឿងជាង២ម៉ឺននាក់
* ព័ត៌មានអន្តរជាតិ (World News)
១៖ មិនធម្មតា! តួកគីដឹកនាំ ៥៧ប្រទេស «ទទួលស្គាល់ហ្សេរុយសាឡឹមខាងកើត ជារដ្ឋធានីប៉ាឡេស្ទីន» ដែលជាការវាយបកធ្ងន់ៗទៅកាន់ ដូណាល់ ត្រាំ!
២៖ មហាយក្សចិនបញ្ជាក់ម្តងទៀត៖ «បញ្ហាកូរ៉េខាងជើង ត្រូវដោះស្រាយដោយការចរចាគ្នា មិនមែនដោយសង្គ្រាមនោះទេ...»
៣៖ លោក ដូណាល់ ត្រាំ «ងាកទៅសុំជំនួយពី លោក ពូទីន ម្តងទៀត» ក៏ព្រោះកូរ៉េខាងជើងកាន់តែតម្លើងសាច់ដុំខ្លាំងឡើងៗ...
៤៖ ក្តៅគគុក! កងនាវាចម្បាំងចិន «ធ្វើសមយុទ្ធបាញ់គ្រាប់ពិតៗ ក្បែរឧបទ្វីបកូរ៉េ» ដែលកំពុងឡើងកម្តៅខ្លាំង ដោយសារកូរ៉េខាងជើង និងអាមេរិក!
៥៖ កិច្ចពិភាក្សាស្វែងរកសន្តិភាពស៊ីរី «បញ្ចប់ទៅវិញដោយទទួលបាន លទ្ធផលសូន្យ» ក្នុងទីក្រុងហ្ស៊ឺណែវ!
៦៖ ការស្ទង់មតិបញ្ចប់! ប្រជាជនអាមេរិក «បង្ហាញគំនិតផ្ទុយគ្នា ជុំវិញច្បាប់ប្រើប្រាស់កាំភ្លើង» ក្រោយការផ្ទុះករណីបាញ់ប្រហារយ៉ាងកម្រោល កាន់តែច្រើនឡើងៗ!
៧៖ ប្រមុខដឹកនាំ UN៖ ការចាប់ខ្លួនអ្នកសារព័ត៌មាន Reuters បង្ហាញពីបាត់បង់សេរីភាពសារព័ត៌មាននៅមីយ៉ាន់ម៉ា
៨៖ ISIS ព្រមានមួយឃ្លា៖ ការទទួលស្គាល់ហ្សេរុយសាឡឹម មានន័យថា ត្រាំទទួលស្គាល់ «គ្រាប់បែក» ជារដ្ឋធានីអាមេរិក!