(ភ្នំពេញ)៖ ស្រាបៀរ Heineken ជាស្រាបៀរលំដាប់ថ្នាក់អន្តរជាតិដ៏ល្បីល្បាញបំផុតនៅលើពិភពលោក បានបង្ហាញជាថ្មីម្តងទៀត ពីទំនាក់ទំនងរឹងមាំរបស់ខ្លួន ជាមួយនឹងវិស័យកីឡាវាយកូនហ្គោល នៅកម្ពុជា តាមរយៈការរៀបចំការប្រកួតយកជើងឯកកីឡាវាយកូនហ្គោលលើកទី៣ របស់ស្រាបៀរ Heineken ប្រចាំឆ្នាំ ២០១៧ កាលពីថ្ងៃទី ១ ខែធ្នូ នៅ ក្លិប ហ្គាឌិនស៊ីធីហ្គោល។
កីឡាករវាយកូនហ្គោលកំពូលៗចំនួន ៨០ នាក់រួមទាំងអ្នកជំនួញឈានមុខ និងកីឡាករល្បីៗជាច្រើនរូប បានចូលរួមជាមួយគ្នា ដើម្បីប្រកួតប្រជែងក្នុងក្របខ័ណ្ឌប្រកួតយកជើងឯកកីឡា វាយកូនហ្គោលលើកទី៣របស់ស្រាបៀរ Heineken ដែលគេចាត់ទុកថាជាព្រឹត្តិការណ៍ឈានមុខគេមួយ នៅក្នុងវិស័យកីឡាវាយកូនហ្គោលរបស់កម្ពុជា។
ទម្រង់លេងវាយកូនហ្គោលនេះគឺជាប្រព័ន្ធតគ្រាប់បាល់ Peoria ដែលបានកែប្រែថ្មី ដោយបន្ថែមនូវភាពសប្បាយរីករាយក្នុងកម្មវិធីប្រកួតយកជើងឯកកីឡាវាយកូនហ្គោល។ ទម្រង់លេងនេះបានចាប់ផ្តើមដោយវាយស៊ុតចូល ១៨រន្ធ នៅក្លិបហ្គាឌិនស៊ីធីហ្គោល ចាប់ពីម៉ោង១២ និង៣០ នាទីថ្ងៃត្រង់រហូតដល់ម៉ោង ៥ ល្ងាច ដោយមានការចូលរួមពីបេក្ខជនទាំងអស់ ដែលសុទ្ធតែមានស្មារតីជាអ្នកកីឡាករសុទ្ធសាធ។
ដើម្បីអបអរសាទរស្នាដៃ ផ្នែកកីឡាវាយកូនហ្គោល ដែលទទួលបានជោគជ័យនាថ្ងៃនោះ មានការរៀបចំកម្មវិធីរាត្រីសមោសរ ដើម្បីទទួលទានអាហារល្ងាច និងពិធីប្រគល់រង្វាន់ ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារសុខាចាប់ពីម៉ោង ៦ល្ងាចតទៅដើម្បីឱ្យកីឡាករវាយកូនហ្គោល និងដៃគូអាចសម្រាកលម្លែ និងរីករាយទទួលទានស្រាបៀរ Heineken គ្មានដែនកំណត់ ក៏ដូចជាប្រកាសឈ្មោះអ្នកឈ្នះនៃការប្រកួតជើងឯកនេះ។ រង្វាន់ជាច្រើនត្រូវបានប្រគល់ជូនដូចជា iPads, iPhones និងវត្ថុអនុស្សាវរីយ៍ម៉ាក Heineken ព្រមទាំងសម្លៀកបំពាក់កីឡាម៉ាកល្បី។
អ្នកដែលឈ្នះជើងឯកជើងកីឡាវាយកូនហ្គោលលើកទី៣ របស់ស្រាបៀរ Heineken ប្រចាំឆ្នាំ២០១៧នេះ គឺបានទៅលើបេក្ខជនឈ្មោះ Kim Jong Soo ដែលទទួលបានការអបអរសាទរ និងកោតសរសើរពីកីឡាករវាយកូនហ្គោលរួមអាជីពដូចគ្នាចំពោះសមត្ថភាពឆ្នើមរបស់គាត់។
កីឡាករវាយកូនហ្គោលល្បីៗមួយចំនួនបានមានប្រសាសន៍ថា ស្រាបៀរ Heineken បានក្លាយជាអ្នកឧបត្ថម្ភគាំទ្រកីឡាវាយកូនហ្គោលដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា ហើយកំពុងជួយពង្រឹងវិស័យកីឡាវាយកូនហ្គោលតាមរយៈការរៀបចំ និងឧបត្ថម្ភកម្មវិធីប្រកួតជើងឯក និងកម្មវិធីប្រកួតកីឡាវាយកូនហ្គោលលំដាប់ថ្នាក់ខ្ពស់ជាច្រើននៅទូទាំងប្រទេស។
ដើម្បីស្វែងយល់បន្ថែមអំពីស្រាបៀរ Heineken នៅក្នុងប្រទេសកម្ពុជា សូមឆែកមើលទំព័រហ្វេសប៊ុកផ្លូវការ៖ www.facebook.com/heineken/ .
ពិសាដោយការទទួលខុសត្រូវ!
#Heineken #Cambodia #OpenYourWorld