(ភ្នំពេញ)៖ តារាចម្រៀងលំដាប់ថ្នាក់ពិភពលោក Skyblu នៃក្រុម LMFAO មកច្រៀង Coundown ឆ្លងឆ្នាំនៅក្នុងកម្មវិធីប្រគុំតន្ត្រី Ganzbergច្បាស់ការណ៍ហើយនៅពេលនេះដោយតារាចម្រៀងលំដាប់ថ្នាក់ពិភពលោក គឺលោក Skyblu នៃក្រុម LMFAO នឹងមកច្រៀងនៅប្រទេសកម្ពុជា ក្នុងថ្ងៃឆ្លងឆ្នាំសកល ក្នុងកម្មវិធីប្រគុំតន្ត្រី GANZBERG Uber Countdown Music Festival។

បើតាមការបង្ហាញជាផ្លូវការរបស់ក្រុមហ៊ុន Ganzberg បានថ្លែងថា លោក Skyblu នឹងមកច្រៀងនៅខេត្តសៀមរាប នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ ហើយរូបលោកនឹងបន្តមកច្រៀងនៅភ្នំពេញ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ដូចគ្នាផងដែរ។

ការមកដល់ជាលើកដំបូងរបស់លោក Skyblu គឺជាការភ្ញាក់ផ្អើលមួយហើយក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ ដោយតារាចម្រៀង លំដាប់ថ្នាក់ពិភពលោករូបនេះ មកច្រៀងនៅក្នុងថ្ងៃឆ្លងឆ្នាំនៅព្រះរាជាណាចក្រកម្ពុជា។

សូមកុំភ្លេចរងចាំទស្សនាមហាកម្មវិធីប្រគុំតន្ត្រី GANZBERG Uber Countdown Music Festival ដែលមានការចូលរួមពីសំណាក់តារាចម្រៀង ល្បីៗនៅកម្ពុជា និងតារាចម្រៀងលំដាប់ថ្នាក់ពិភពលោក Skyblu នៃក្រុម LMFAO ទាំងអស់គ្នា៕
Link Videos: https://www.youtube.com/watch?v=RCDyGSQHiGc&feature=youtu.be