Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ទ្រី តារាវុធ្ធ និង​​​​ស្រីស្រស់ ​សួន ស៊ីធឿន​ នឹង​ចូល​​មក​​បកស្រាយ​ពី​ភាព​តស៊ូ​​​ក្នុង​​ជីវិត និង​ការងារ​សិល្បៈ តាមរយៈ​កម្មវិធី «អាថ៌កំបាំង​ក្រៅឆាក​​របស់​តារា» របស់ Fresh News TV

15-12-2017 15:19

(ភ្នំពេញ)៖ តារាសម្ដែងប្រុសស្រីវ័យក្មេងពីរដួង ដែលកំពុងតែក្តោបក្តាប់ទីផ្សារ សិល្បៈយ៉ាងណែនដៃ និងទទួលបានគាំទ្រពីសំណាក់ទស្សនិកជនជាច្រើន គឺ លោក ទ្រី តារារុធ្ធ និង កញ្ញា សួន ស៊ីធឿន អ្នកទាំងពីរត្រូវបានគេដឹងថា គឺជាតួអង្គសំខាន់ក្នុងខ្សែភាពយន្ត រឿង «សសរកន្លោង» ដែលជារឿង ប្រភេទភ័យខ្លាច រន្ធត់ និងកំប្លែង ទើបតែបញ្ចាំងចប់កាលពីពេលថ្មីៗនេះ ដោយពួកគេទាំងពី នឹងចូលខ្លួនមកបង្ហាញអាថ៌កំបាំង និងការតស៊ូជំនះគោលដៅ តាមរយៈក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅថ្ងៃសៅរ៍នេះ។

ជាការពិតណាស់ ទន្ទឹមនឹងភាពល្បីល្បាញ របស់តារាទាំងពីរដួងនេះ ប្រាកដជាមានរឿងអ្វីផ្សេងជាច្រើនទៀត ដែលទស្សនិកជនមិនដឹងដូចជា ភាពលំបាក ការតស៊ូក្នុងជីវិត បរិបទនៃការងារសិល្បៈជាដើម។ អ្វីដែលពិសេសអ្នកទាំងពីរ ហាក់កាន់តែល្បីល្បាញ ពីមួយថ្ងៃទៅមួយថ្ងៃ ដោយមានសម្ដែងភាពយន្តល្បីៗឲ្យផលិតកម្មនានា ដូចជារឿង «សសរកន្លោង» ជាដើម ដែលទាំងនេះធ្វើឲ្យទីផ្សារសិល្បៈ របស់អ្នកទាំងពីរ មានមិនចេះអស់។ ជាមួយគ្នានេះ ទំរាំតែមានកេរ្តិ៍ឈ្មោះ ត្រូវបានមហាជនស្គាល់ដូចបច្ចុប្បន្ននេះ
ច្បាស់ណាស់ថា តារាទាំងពីរក៏មានជីវិតលំបាក តស៊ូ មិនធម្មតាដែរ ទំរាំមានប្រជាប្រិយភាពមក ដល់សព្វថ្ងៃ។

យ៉ាងណាមិញ ទ្រី តារាវុធ្ធ និងសួន ស៊ីធឿន នឹងចូលខ្លួនមកបង្ហាញអាថ៌កំបាំង និងការតស៊ូជំនះគោលដៅ រហូតទទួលបានជោគជ័យ ជាពិសេស ការបង្ហាញមហិច្ឆតា ចង់បន្តសម្រេចគោលដៅបន្ដទៀត តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» របស់ Fresh News TV និង Fresh news Radio នៅល្ងាចថ្ងៃសៅរ៍នេះ ដោយមានការ Live ផ្ទាល់ចាប់ពីម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧នេះ ហើយនឹងត្រូវផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ វេលាម៉ោង៧ដល់ម៉ោង ៨យប់ ដដែល៕