(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ អ្នកវិភាគដ៏ល្បីមួយរូបនៅកម្ពុជា ឈ្មោះ ចៅ ចាក់ស្មុក បានបន្តចេញលិខិតចំហរទី៣ ផ្ញើជូនចំពោះក្រុមអ្នកនយោបាយបក្ស ប្រឆាំងក្រៅច្បាប់ ជាពិសេស កញ្ញា កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា, ប្រធានវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) និងអ្នកវិភាគនយោបាយ នៃមជ្ឈមណ្ឌលសិក្សាអាស៊ីនៃមូលនិធិកេរតំណែល។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង៖
លិខិតចំហរទី៣ របស់ ចៅ ចាក់ស្មុក ជូនចំពោះក្រុមអ្នកនយោបាយបក្សប្រឆាំងក្រៅច្បាប់ ជាពិសេស ទាយាទអាយ៉ងនយោបាយ កឹម មនោវិទ្យា ប្រធានវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) និងអ្នកវិភាគនយោបាយ នៃមជ្ឈមណ្ឌលសិក្សាអាស៊ីនៃមូលនិធិកេរតំណែល
លោក លោកស្រីជាទីរាប់អាន!
ការផ្តល់សក្ខីកម្មរបស់អ្នកទាំងបី កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៧ នៅចំពោះមុខគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាអាមេរិក គឺគ្រាន់តែជាការបង្កើតការបង្គ្រប់កិច្ច ដើម្បីធ្វើឱ្យសំណុំរឿងនៃការបំផ្លាញកម្ពុជារបស់លោក លោកស្រី និងចៅហ្វាយនាយខ្លួន មានភាពពេញលេញ និងដើម្បីធ្វើសោកនាដកម្មនៃបញ្ហា ហើយប្រកាសអាសន្នថា ត្រូវតែនាំគ្នាចាត់វិធានការ ឱ្យបានទាន់ពេលវេលា ដើម្បីជួយសង្គ្រោះជនក្បត់ជាតិ កឹម សុខា និងបក្សសាងគ្រោះឱ្យជាតិដែលត្រូវបានរំលាយចោល។ សក្ខីកម្មរបស់លោកលោកស្រី គឺជាការរៀបចំឡើងជាប្រព័ន្ធ និងបំពេញឱ្យគ្នាទៅវិញទៅមក ដើម្បីចោទប្រកាន់មកលើរាជរដ្ឋាភិបាលនៃប្រទេសខ្ញុំ លាបពណ៌ប្រទេសខ្ញុំទៅតាមរបៀបវារៈនយោបាយរបស់បស្ទឹមប្រទេសដែលមិនចង់ឃើញកម្ពុជាមានសន្តិភាព និងការអភិវឌ្ឍយូរអង្វែង។ ទាំងសមាជិកនៃគណៈកម្មាធិការកិច្ចការបរទេសសភា គឺជាជនជាតិអាមេរិក ហើយអ្នកដែលបានផ្តល់សក្ខីកម្មក៏មិនមែន ជាខ្មែរ សូម្បីតែទាយាទអាយ៉ងរបស់ កឹម សុខា ក៏ប្រើលិខិតឆ្លងដែនសញ្ជាតិអាមេរិក និងបាននិយាយក្នុងនាមជនជាតិអាមេរិក។ លោកលោកស្រី បានតាំងខ្លួនជាតំណាងឱ្យប្រជាជនខ្មែរ ប៉ុន្តែរាល់សកម្មភាពរបស់លោកលោកស្រី គឺញុះញង់បរទេសបំផ្លាញផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាសុទ្ធសាធ។ នៅចំពោះមុខនៃទង្វើបំផ្លាញជាតិខ្ញុំពីសំណាក់លោកលោកស្រី ក្នុងនាមខ្ញុំជាជនជាតិខ្មែរម្នាក់ សូមសិទ្ធិឆ្លើយតបទៅនឹងការបំភ្លៃ បំផ្លើស បំភ័ន្ត និងបំប៉ោងស្ថានការណ៍ពិតនៅកម្ពុជា ដែលលោកលោកស្រីបានសូត្រនៅចំពោះមុខសមាជិកសភាអាមេរិក៖
ទី១៖ ចំពោះទាយាទអាយ៉ងនយោបាយ កឹម មនោវិទ្យា៖ កឹម សុខា ឪពុកកញ្ញាត្រូវបានបរទេសប្រើប្រាស់ដើម្បីអនុវត្តផែនការបដិវត្តន៍ពណ៌ ចំណែកកូនស្រី គឺជាអ្នកស្នងតំណែងនេះដើម្បីបន្តផែនការប្រឆាំង នឹងផលប្រយោជន៍កម្ពុជាបន្តទៀតខណៈឪពុកខ្លួន កំពុងតែជាប់គុកនៅត្រពាំងផ្លុង។ សម្តីមួយមាត់ៗរបស់កញ្ញា មានតែគំនុំសងសឹក និងការខឹងសម្បារ។ កញ្ញាមានឈាមជ័រជាខ្មែរដូចខ្ញុំពិត ប៉ុន្តែមានចរិតមាយាទជាជនបរទេស ហារស្តីឡើងមានតែការបរិហារកេរ្តិ៍ជនជាតិខ្លួនឯង ប្រទេសខ្លួនឯងឱ្យបរទេសស្តាប់ និងធ្វើសកម្មភាពសព្វបែបយ៉ាងដើម្បីបំផ្លាញជាតិខ្មែរ។ បាតដៃរបស់កញ្ញា និងឪពុកកញ្ញាបានជាប់ជាសែស្រឡាយជនក្បត់ជាតិ។
កញ្ញានិងបក្សប្រឆាំងក្រៅច្បាប់មិន ដែលបានជួយចម្រើនកម្ពុជាឡើយ ប៉ុន្តែព្យាយាមបម្រើបរទេស និងយកបូរណភាពទឹក ដី និងអធិបតេយ្យជាតិដាក់ក្រោមបាតជើងបរទេស។ កញ្ញាមានបានគិតទេថាហេតុអ្វី បានជា កឹម សុខា ត្រូវបានចាប់ខ្លួនភ្លាមៗពីបទល្មើសជាក់ស្តែងអំពីអំពើក្បត់ជាតិ? បើគ្មានភស្តុតាងគ្រប់គ្រាន់ អាជ្ញាធរមិនអាចចាប់ខ្លួនវៃខ្នោះ កឹម សុខា ទេ ហើយ សូមសិក្សាអំពីច្បាប់ឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងលើកថាការចាប់ខ្លួនដោយ រំលោភច្បាប់ទាំង កឹម សុខា មានអភ័យឯកសិទ្ធិ រំលោភរដ្ឋធម្មនុញ្ញ។ ចំណាត់ការប្រឆាំងនឹងបទល្មើសជាក់ស្តែងមិនតម្រូវឱ្យគោរពពេលវេលារដ្ឋបាល ឬរង់ចាំដកអភ័យឯកសិទ្ធិជាមុនឡើយ។ សូម ក្រុមបក្សប្រឆាំងក្រៅច្បាប់រៀនទទួលខុសផង កុំរៀនតែទទួលយកត្រូវខ្លួនឯងពេក។ ខ្ញុំ ដឹងថាអ្នកពិតជាមានជំនាញធ្វើជាជនរងគ្រោះអាជីពហើយ។ ខ្ញុំសូមជម្រាបកញ្ញាថា រាជរដ្ឋាភិបាលកម្ពុជាដែលកើតចេញពីការផ្តល់សេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋនេះ មានកាតព្វកិច្ចការពារជាតិ ការពារសេចក្តីសុខសន្តិភាពជូនប្រជាជន មិនអនុញ្ញាតឱ្យក្រុមជនក្បត់ជាតិរបស់កញ្ញាបង្កចលាចល ក្រឡុកស្ថានការណ៍កម្ពុជាបានឡើយ។
ពលរដ្ឋខ្មែរពិតជាដឹងច្បាស់ពីល្បិចកលនៃក្រុមកញ្ញា ក្នុងការបំផ្ទុះបដិវត្តន៍ការ ផ្តួលរំលំរដ្ឋាភិបាល ដោយឆ្លៀតយកពេលបោះឆ្នោតនេះមកធ្វើ។ នៅឆ្នាំ ២០១៣ គឺជាបទពិសោធមួយដែលបក្សសង្គ្រោះជាតិ បានយកលេសការបោះឆ្នោត ដើម្បីធ្វើបដិវត្តន៍ពណ៌ចេញពីការតវ៉ាប្រឆាំងនឹងសន្លឹកឆ្នោតមកជាការធ្វើបាតុកម្ម ដើម្បីប្តូរមេដឹកនាំ និងទម្លាក់បក្សឈ្នះការបោះឆ្នោតចោល។
ក្រុមអ្នកនយោបាយបក្សប្រឆាំងក្រៅច្បាប់បានព្យាយាមប្រើប្រាស់ស្ថានការណ៍បោះឆ្នោតដើម្បីសម្រេចមហិច្ឆតាបដិវត្តន៍ គឺ ឈ្នះការបោះឆ្នោតក៏ឈ្នះ ហើយបើចាញ់ការបោះឆ្នោត ក៏ត្រូវតែឈ្នះតាមរយៈបដិវត្តន៍ពណ៌ដោយការបញ្ឆេះកំហឹងប្រជាពលរដ្ឋឱ្យតវ៉ាលើលទ្ធផលបោះឆ្នោត និងបង្កចលាចលសង្គមផ្លាស់ប្តូររបបនិងមេដឹកនាំតែម្តង។ បទពិសោធនេះ ក្រុមកញ្ញាពិតជាបានដឹងច្បាស់ណាស់ព្រោះកឹម សុខា បានសិក្សាពីអាមេរិកអំពីការធ្វើបដិវត្តន៍ពណ៍នៅប្រទេសយូហ្គោស្លាវី និងស៊ែបប៊ី ហើយ សម រង្ស៊ី បានទៅដកបទពិសោធពីភាពជោគជ័យនៃបដិវត្តន៍ពណ៌ នៅប្រទេសទុយណេស៊ី។ ចំណែកនៅក្នុងប្រទេស បក្សសង្គ្រោះជាតិបានហៅអ្នកជំនាញ មកបង្ហាត់បង្រៀនបាតុករអំពីរបៀបតវ៉ា និងធ្វើបាតុកម្ម និងបានប្រើប្រាស់សញ្ញាពណ៌ផ្សេងៗដើម្បីប៉ុនប៉ងចាប់ផ្តើមធ្វើបដិវត្តន៍ពណ៌។ ផែនការបដិវត្តន៍នេះ កាន់តែច្បាស់នៅពេលដែលបក្សប្រឆាំងប្រកាសឱកាសចុងក្រោយរបស់យើងគឺនៅឆ្នាំ ២០១៨ ក្រោយពីបរាជ័យផែនការបដិវត្តន៍ពណ៌នៅឆ្នាំ ២០១៣ នេះបញ្ជាក់ពីការអនុវត្តន៍ផែនការបដិវត្តន៍ពណ៌ស្រប នឹងដំណើរការបោះឆ្នោត។ បើសិនជាមានការដឹងពី
ផែនការនេះនិងត្រូវបានបង្ក្រាបដោយរាជរដ្ឋាភិបាល នោះពួកគេនឹងត្រូវរុញចូលថាជា ការបំបិទសិទ្ធិសេរីភាព និងធ្វើឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោត គំរាមកំហែងនៅ
មុនពេលបោះឆ្នោត និងចោទថា ធ្វើឱ្យលទ្ធិប្រជាធិបតេយ្យស្លាប់ ឬដើរថយក្រោយជា ដើមដើម្បីបិទបាំងទង្វើទុច្ចរិតនេះ។ សកម្មភាពនេះបាននិងកំពុងកើតឡើង។ ហេតុអ្វីគេយកព្រឹត្តិការណ៍បោះឆ្នោត ដើម្បីធ្វើបដិវត្តន៍ពណ៌? សម្រាប់អ្នកធ្វើបដិវត្តន៍ពណ៌ដូចក្រុមកញ្ញានេះ ការបោះឆ្នោតគឺជាឱកាសមាស សម្រាប់អនុវត្តផែនការផ្តួលរំលំរដ្ឋអំណាចដោយសារតែនៅក្នុងរដូវបោះឆ្នោត គឺមានកំសួលនយោបាយ កម្តៅ នយោបាយ កំហឹងនយោបាយដែលងាយស្រួលនៅក្នុងការប្រមូលផ្តុំមនុស្ស។ សម្រាប់អ្នកបដិវត្តន៍ដូចជាក្រុមកញ្ញានេះ ការបោះឆ្នោតគឺគ្រាន់តែជាលេសសម្រាប់បង្កើតហេតុ ផលក្នុងការប្រមូលផ្តុំមនុស្ស ដើម្បីធ្វើបដិវត្តន៍ប៉ុណ្ណោះ។ សម្រាប់អ្នកបដិវត្តន៍ដូចក្រុម កញ្ញា ការឈ្នះចាញ់នៅក្នុងការបោះឆ្នោតអាចជារឿងធម្មតាដោយហេតុថាឈ្នះក៏ត្រូវធ្វើបដិវត្តន៍ ចាញ់ក៏ត្រូវធ្វើបដិវត្តន៍ ដូចជានៅប្រទេសយូហ្គោស្លាវី ដែលកឹម សុខា បានសិក្សា និងយកមកអនុវត្តនៅកម្ពុជា។
ខណៈបដិវត្តន៍ពណ៌នៅបណ្តាប្រទេសអារ៉ាប់មួយចំនួនធ្វើឡើងដោយជោគជ័យ នៅដើមឆ្នាំ២០១០ ផែនការសកម្មភាព និងឧបាយកលបដិវត្តន៍ពណ៌ផ្តួលរំលំរបបដឹកនាំ នៅកម្ពុជាក៏ត្រូវបានរៀបចំដែរ ដោយគេបានដឹងថាស្ថានទូតអាមេរិកនៅទីក្រុងភ្នំពេញ គឺជាទីបញ្ជាការធំនៃបដិវត្តន៍ពណ៌ដោយមានគណបក្សសង្គ្រោះជាតិ គឺជាកូនអុកនយោបាយ។ វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) ត្រូវបានដឹងថាបានជួយ កឹម សុខា បង្កើត មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានៅឆ្នាំ ២០០២ និងបង្កើតគណបក្សសិទ្ធិមនុស្សនៅឆ្នាំ ២០០៧។ ក្រោយមកនៅឆ្នាំ២០១២ ក្រោយពីមើលឃើញពីលទ្ធភាពនៃកំណើនសំឡេង ក៏អាមេរិកបានជួយរៀបចំ និងផ្តល់ហិរញ្ញវត្ថុបង្កើតគណបក្សសង្គ្រោះជាតិឡើង។ បក្សនេះមានបណ្តាញសង្គមស៊ីវិលគាំទ្រ ដែលទទួលថវិកាពីមូលនិធិ និងទីភ្នាក់ងារផ្សេងៗរបស់សហរដ្ឋអាមេរិក។ គណបក្សសង្គ្រោះជាតិ កញ្ញាក៏បានឃុបឃិតជាមួយអង្គការខុមហ្រ្វែលបង្កចលាចលថា ទឹកខ្មៅដែលប្រើសម្រាប់ជ្រលក់ដៃនោះអាចលុបជ្រះ តាមពិតមិនអាចលុបជ្រះដោយងាយឡើយ និងត្រូវបានធានាគុណភាព។ ក្នុងផែនបដិវត្តន៍នេះគណបក្សរបស់កញ្ញា បានធ្វើសកម្មភាពប្រាស់ចាកច្បាប់ជាច្រើន នៅក្នុងថ្ងៃបោះឆ្នោត ខែកក្កដា ឆ្នាំ២០១៣ ដោយបានអំពាវនាវឱ្យសកម្មជបបង្កការអុកឡុកតាមមណ្ឌលបោះឆ្នោត បង្កើតសកម្មភាពរំខានដល់ដំណើរការបោះឆ្នោត តាមមណ្ឌលក្រោមលេស មិនឱ្យជនជាតិវៀតណាមចូលបោះឆ្នោត សម រង្ស៊ី បានប្រកាសបំភ័ន្តលទ្ធផលបោះឆ្នោតថា បក្សសង្គ្រោះជាតិឈ្នះការបោះឆ្នោតទាំង ការរាប់សន្លឹកឆ្នោតមិនទាន់នឹងបានពាក់ក ណ្តាលផង ព្រមទាំងញុះញង់ប្រកាសភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោតដោយបាន បង្កហិង្សាដុតរថយន្តសមត្ថកិច្ច ២ គ្រឿងនៅស្ទឹងមានជ័យ។
នៅក្រោយបោះឆ្នោត បក្សប្រឆាំងរបស់កញ្ញា បានប្រកាសបដិសេធលទ្ធផលបោះឆ្នោតព្រមទាំងដើរប្រមូលកម្លាំងពីតាមខេត្តនានា និងពេលខ្លះបង្ខំកម្មករឈប់ធ្វើ ការដើម្បីធ្វើបាតុកម្ម បិទផ្លូវសាធារណៈកាន់កាប់ដោយខុសច្បាប់ទីលានប្រជាធិបតេយ្យធ្វើជាទីតាំងប្រមូលផ្តុំកម្លាំងនិងធ្វើការហ្វឹកហ្វឺន កម្លាំងប្រឆាំងរហូតដល់ឈានដល់ការបង្កហិង្សាផ្សេងៗ។ ក្រុមកញ្ញាព្យាយាមបំផ្ទុះបដិវត្តន៍ តាមរយៈការប្រើប្រាស់ផ្កាឈូក ដើម្បីបង្ហាញពីអត្តសញ្ញាណរបស់ខ្លួនដោយយកផ្កាឈូកទៅជូនសមត្ថកិច្ចជាដើម។ មិន តែប៉ុណ្ណោះ ក្រុមកញ្ញាបានអូសទាញអ្នកសិល្បៈ ព្រះសង្ឃចូលរួមធ្វើបាតុកម្មដើម្បីជាខែលការពារ។ មិនតែប៉ុណ្ណោះ ក្រុមកញ្ញាបានបញ្ឆេះកំហឹងបាតុករបង្កើតជាហិង្សានិង បានវាយកម្ទេចផ្ទះសម្បែង ហាងកែសម្ជស្សលុច្ស និងបានបង្ហូរឈាមជាមួយកម្លាំងសម ត្ថកិច្ចនៅស្ពានអាកាសក្បាលថ្នល់ផងដែរ។ ក្រុមបាតុករដែលបក្សកញ្ញាបានញុះញង់ គ្រប់គ្រងលែងបាននិងបានវាយកម្ទេចមន្ទីរពេទ្យឯកជននានា បិទផ្លូវសាធារណៈ និងការបង្ហួរឈាមនៅផ្លូវវ៉េងស្រេង។
បក្សសង្គ្រោះជាតិ បានសហការជាមួយប្រព័ន្ធផ្សព្វផ្សាយ ដូចជា វិទ្យុអាស៊ីសេរី វីអូអេ វីអូឌី កាសែត ឌឹ ខេមបូឌា ដេលី និងភ្នំពេញ ប៉ុស្តិ៍ជាដើមដើម្បីបំពងសំឡេងទាំងនេះធ្វើយ៉ាងណាឱ្យរូបភាពកម្ពុជាខ្មៅកខ្វក់ អាក្រក់ជូរជាតិ ដើម្បីផ្តល់ឱកាសឱ្យបក្សប្រឆាំងស្រែកពាក្យថាបោះឆ្នោតប្តូរៗ។ មិនតែប៉ុណ្ណោះ បក្សសង្គ្រោះជាតិបានធ្វើឱ្យបាត់បង់នូវជំនឿចំពោះរដ្ឋអំណាច និងការបន្សាបអំណាចរបស់រដ្ឋអំណាច តាមរយៈការញុះញង់បំផុសឱ្យប្រជាពលរដ្ឋលែងគោរពរដ្ឋអំណាច និងលែងគោរពច្បាប់។ ការចោទប្រកាន់លាបពណ៌ជាប្រចាំថា រដ្ឋអំណាចជារដ្ឋអំណាចផ្តាច់ការ ឬអ្នកដឹកនាំជាជនផ្តាច់ការ គឺជាឧបាយកល ដើម្បីធ្វើឱ្យចុះខ្សោយនូវអំណាចរបស់រដ្ឋ ហើយ ជាមួយគ្នានេះ បញ្ឆេះកំហឹង និងបំផុសការស្អប់ខ្ពើមចំពោះរដ្ឋអំណាចតាមរយៈការចោទប្រកាន់លាបពណ៌ដោយបំភ្លៃ និងបំប៉ោងហេតុការណ៍នៃការធ្វើបាបរាស្ត្រការគាប់សង្កត់រាស្ត្រ ការបិទសិទ្ធិសេរីភាពជាដើម។ ប៉ុន្តែដោយសារតែចេញនូវចរិតបដិវត្តន៍ ពណ៌នេះ ទើបរាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការកម្ចាត់ទាន់ពេលវេលា។
ក្រោយពីឧបាយកលនៃបដិវត្តន៍ពណ៌ត្រូវបានបរាជ័យក្រោមការអនុវត្តនូវវិធាន ការច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា គណបក្សសង្គ្រោះជាតិរបស់កញ្ញា នៅតែព្រហើន ចិញ្ចឹមមហិច្ឆតាបន្តធ្វើបដិវត្តន៍ពណ៌ផ្តាច់ព្រ័ត្រនៅខែកក្កដាឆ្នាំ២០១៨។ មិនតែប៉ុណ្ណោះ បក្សកញ្ញាបានបង្វែរករណីឃាដកម្ម កែម ឡី ទៅជាផលប្រយោជន៍នយោបាយរបស់ខ្លួន ដោយធ្វើការវិភាគ បំភ្លៃការពិត ចោទរាជរដ្ឋាភិបាល និងបង្កើតឱ្យមានទស្សនៈភ័ន្តច្រឡំ ព្រមទាំងបានបង្កើតយុទ្ធនាការពណ៌ខ្មៅ និងក្រោយមកទាមទារឱ្យមានចលនាពណ៌ស។ ថ្មីៗនេះ អតីតប្រធានបក្សកញ្ញា គឺទណ្ឌិត សម រង្ស៊ី បានប្រើប្រាស់មនោគមន៍វិជ្ជាញុះញង់បំបែកបំបាកក្នុងជួរ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល និងបានប្រើប្រាស់ បណ្តាញព័ត៌មានសង្គមឃោសនាសង្គ្រាមចិត្តសាស្ត្របង្កឱ្យមានការភ័យខ្លាច និងភាព
វឹកវរ។ មិនតែប៉ុណ្ណោះ បក្សកញ្ញាមានទំនាក់ទំនងជាមួយបរទេសរៀបចំយុទ្ធសាស្ត្រផ្តួល រំលំ និងបណ្តុះបណ្តាលយុវជនត្រៀមបន្តធ្វើបដិវត្តន៍ពណ៌នៅឆ្នាំ ២០១៤។
បក្សសង្គ្រោះជាតិ បានសហការជាមួយប្រព័ន្ធផ្សព្វផ្សាយ ដូចជាវិទ្យុអាស៊ីសេរី វីអូអេ វីអូឌី កាសែត ឌឹ ខេមបូឌា ដេលី និងភ្នំពេញ ប៉ុស្តិ៍ជាដើមដើម្បីបំពងសំឡេងទាំងនេះធ្វើយ៉ាងណាឱ្យរូបភាពកម្ពុជាខ្មៅកខ្វក់ អាក្រក់ជូរជាតិ ដើម្បីផ្តល់ឱកាសឱ្យបក្សប្រឆាំងស្រែកពាក្យថាបោះឆ្នោតប្តូរៗ។ មិនតែប៉ុណ្ណោះ បក្សសង្គ្រោះជាតិបានធ្វើឱ្យបាត់បង់នូវជំនឿចំពោះរដ្ឋអំណាច និងការបន្សាបអំណាចរបស់រដ្ឋអំណាច តាមរយៈការញុះញង់បំផុសឱ្យប្រជាពលរដ្ឋលែងគោរពរដ្ឋអំណាច និងលែងគោរពច្បាប់។ ការចោទប្រកាន់លាបពណ៌ជាប្រចាំថា រដ្ឋអំណាចជារដ្ឋអំណាចផ្តាច់ការ ឬអ្នកដឹកនាំជាជនផ្តាច់ការ គឺជាឧបាយកល ដើម្បីធ្វើឱ្យចុះខ្សោយនូវអំណាចរបស់រដ្ឋ ហើយ ជាមួយគ្នានេះ បញ្ឆេះកំហឹង និងបំផុសការស្អប់ខ្ពើមចំពោះរដ្ឋអំណាចតាមរយៈការចោទប្រកាន់លាបពណ៌ បំភ្លៃ និងបំប៉ោង ហេតុការណ៍នៃការធ្វើបាបរាស្ត្រការគាប់សង្កត់រាស្ត្រ ការបិទសិទ្ធិសេរីភាពជាដើម។
ជារួម កញ្ញាជាទាយាទអាយ៉ងនយោបាយ កឹម សុខា ត្រូវទទួលស្គាល់ថា បដិវត្តន៍ ពណ៌ដែលធ្លាប់តែឮនៅពិភពអារ៉ាប់ ពិតជាបានកើតមាននៅកម្ពុជាដែលមានបក្សប្រ ឆាំងជាកូនអុកនយោបាយ ស្ថិតក្រោមបញ្ជារបស់អាមេរិក ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ប៉ុន្តែត្រូវបានបរាជ័យ ដោយគ្មានការចូលរួមពីមន្ត្រីរាជការ កម្លាំង ប្រដាប់អាវុធ និងប្រជាពលរដ្ឋ ព្រោះថាពួកគេមិនឆោតល្ងង់ទៀតទេ គឺពួកគាត់ត្រូវការ សន្តិភាព និងការអភិវឌ្ឍដែលមានសព្វថ្ងៃ មិនមែនបដិវត្តន៍ពណ៌ពោរពេញទៅដោយ សោកនាដកម្មឡើយ។ ការរៀបចំបដិវត្តន៍ពណ៌នៅកម្ពុជាត្រូវបានគេមើលឃើញថាជា មហិច្ឆតារបស់អាមេរិក ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន កម្ពុជាក្នុងយុទ្ធសាស្ត្រពង្រីកឥទ្ធិពលភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ចនៅកម្ពុជា។ ទាំង អស់នេះគឺល្មមនឹងអាចពន្យល់តបទៅនឹងភាពល្ងង់ធ្វើចេះរបស់កញ្ញាបានហើយ។
បើមិនចាប់ខ្លួនមេបក្សក្បត់ជាតិ និងការរំលាយបក្សសង្គ្រោះជាតិឱ្យបានទាន់ពេលវេលាទេ នោះលទ្ធភាពនៃការផ្ទុះបដិវត្តន៍ពណ៌គឺពិតជានឹងអាចមានចៀសមិនរួច ហើយសង្គ្រាម និងអស្ថរភាពនយោបាយនឹងកើតមាន ពីព្រោះថាក្រុមបក្ស ប្រឆាំងបានកំណត់យកឆ្នាំ ២០១៨ គឺជាទឹកផ្តាច់ព្រ័ត្រនៃផែនការបដិវត្តន៍ពណ៌។ ដូច្នេះរាជរដ្ឋាភិបាលមានភាពចាំ បាច់ទោះក្នុងតម្លៃណាក៏ដោយត្រូវតែកម្ចាត់គម្រោងការបដិវត្តន៍ពណ៌នេះ និងត្រូវចាប់ ខ្លួនមេក្លោងនៃបដិវត្តន៍យកមកផ្តន្ទាទោស និងរំលាយគណបក្សនេះចោលតាមច្បាប់។
ទី២៖ ចំពោះកញ្ញា អូលិវៀ អីណូស (Olivia Enos) អ្នកវិភាគផ្នែកនយោបាយរបស់ វិទ្យាស្ថានសិក្សាអាស៊ីនៃមូលនិធិកេរតំណែល៖ កញ្ញាបានព្យាយាមក្នុងការលើកនូវរាល់ ចំណុចអវិជ្ជមានទាំងឡាយដើម្បីបង្ហាញថា រាជរដ្ឋាភិបាលនៃប្រទេសខ្ញុំគ្មានធម៌មេត្តាចំ ពោះជនក្បត់ជាតិ ដូចជា កឹម សុខា និងការចាត់វិធានការទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាពនៃផែនការបដិវត្តន៍ពណ៌សម្ងាត់ថា គឺជាការលុបបំបាត់សំឡេងបក្សប្រឆាំង ខណៈដែលការបោះឆ្នោតខិតជិតមកដល់ នៅឆ្នាំ២០១៨ ខាងមុខទៅវិញ។ តើប្រទេសណាមួយដែលទុកឱ្យក្រុមជនក្បត់ជាតិបំផ្លាញសេចក្តីសុខប្រជាជនទេ? សូម្បីអាមេរិកក៏ បាននិងកំពុងស្វែងរកក្រុមជនក្បត់ជាតិ ដែលគេបានចោទប្រកាន់ថា ឃុបឃិតជាមួយរុស្សីក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីខែកញ្ញា ឆ្នាំ ២០១៦ កន្លងទៅដែរ។
កញ្ញាបាននិយាយបំផ្លើសប្រាប់សមាជិកសភាថា កម្ពុជាបានបង្ក្រាបអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដោយកញ្ញាមិនបានខ្វល់ទៅនឹង ការអនុវត្តច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ដែលជារដ្ឋឯករាជ្យ និងអធិបតេយ្យមួយឡើយ។ កញ្ញាកំពុងការពារទាំងងងើល និងលើកទឹកចិត្តឱ្យអង្គការទាំងនោះអនុវត្តការងារទាំងគ្មានច្បាប់និងបានប្រព្រឹត្តល្មើសច្បាប់នៅកម្ពុជាឬថាធ្វើសកម្មភាពស្រេចតែនឹងចិត្តខ្លួនឯង ដោយមិនចាំបាច់សុំច្បាប់អនុញ្ញាតពីម្ចាស់ប្រទេស? តើប្រទេសកញ្ញាមានប្រពៃណីគេចពន្ធអីចឹងទេបានជា កញ្ញាលើកទឹកចិត្តឱ្យក្រុមហ៊ុនឯកជន ដែលគ្រប់គ្រងកាសែតមួយ រកស៊ីធ្វើមានធ្វើបានសម្រាប់ក្រុមគ្រួសារខ្លួន តែបែរមិនបង់ពន្ធជូនប្រទេសខ្ញុំហើយឱ្យក្រុមហ៊ុននោះប្រតិបត្តិអាជីវកម្មរបស់ខ្លួន ដោយបំពានច្បាប់ពន្ធដារកម្ពុជា ខណៈប្រព័ន្ផ្សព្វផ្សាយផ្សេងទៀតបានបង់ពន្ធត្រឹមត្រូវតាមច្បាប់។
តើនៅក្នុងប្រទេសលោកលោកស្រី ពលរដ្ឋម្នាក់ៗ និងក្រុមហ៊ុននីមួយអាចគេចមិនបង់ពន្ធជូនរដ្ឋបានទេ? បើមិនបានទេ ក៏មិនមែនជារឿងចំឡែកនៅកម្ពុជា ដែលតម្រូវឱ្យអង្គការសង្គមស៊ីវិល និងសារព័ត៌មានទាំងនោះគោរច្បាប់កម្ពុជា? ឬនៅក្នុងក្រសែភ្នែករបស់កញ្ញា មានបុរេវិនិច្ឆ័យរួចជាស្រេចទៅហើយថាកម្ពុជា គឺអាក្រក់បំផុត ហើយមេដឹកនាំរាជរដ្ឋាភិបាលនៃប្រទេសខ្ញុំធ្វើអ្វីមិន ត្រូវឡើយគឺខុសរហូតទោះជាកិច្ចខិតខំប្រឹងប្រែង ការពារសន្តិភាព និងការអភិវឌ្ឍ កសាងសមិទ្ធផលសម្រាប់ជាតិ និងប្រជាជនកម្ពុជាយ៉ាងច្រើនក៏ដោយ។ លើសពីនេះកញ្ញា បានព្យាយាមស្នើឱ្យអាមេរិកជួយប្រស់កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីសឱ្យរស់ឡើងវិញ។ នេះគ្រាន់តែជាការបន្ទរតាមការលើកឡើងរបស់ បក្សប្រឆាំងក្រៅច្បាប់ប៉ុណ្ណោះ។
តើកញ្ញាមិនដឹង ឬក៏ដឹងប៉ុន្តែធ្វើជាមិនដឹងថា គោលការណ៍ទាំងឡាយ ដែលមានចែងក្នុងកិច្ចព្រមព្រៀងនេះ ត្រូវបានបញ្ចូលអស់ទៅហើយ នៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា អនុម័តនៅឆ្នាំ ១៩៩៣។ រដ្ឋធម្មនុញ្ញនេះ ក៏ត្រូវបានចូលរួមតាក់តែងពីអតីតសមាជិកនៃបក្សប្រឆាំងស្របច្បាប់មួយចំនួន នៅក្នុងនាមគណបក្សហ៊្វុនស៊ិនប៉ិច បក្សរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ និងគណបក្សម៉ូលីណាកា និងអ្នកតស៊ូខ្មែរដើម្បីសេរីភាពរួចរាល់ដែរ។ ក្នុងនាមជាជនបរទេស កញ្ញាបានព្យាយាមយ៉ាងខ្លាំង ក្នុងការញុះញង់ឱ្យអាមេរិកដាក់សម្ពាធសព្វបែបយ៉ាងមកលើរាជរដ្ឋាភិបាលខ្មែរ ដើម្បីជួយដោះសារឱ្យ កឹម សុខា ដែលបានសារភាពដោយផ្ទាល់មាត់ថាខ្លួនបានទទួលនូវជំនួយពីអាមេរិកដើម្បីផ្លាស់ប្តូររបបនៅកម្ពុជា ដោយមានការជួយគាំទ្រពីអាមេរិក និងជាជនក្បត់ជាតិដែល បានឃុបឃិតជាមួយដើម្បីបំផ្លាញខ្មែរ។ ក្រោមលេសការអនុវត្តសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យក្នុងរូបភាពការបោះឆ្នោត ដោយសេរីត្រឹមត្រូវ និងយុត្តិធម៌កញ្ញាបានស្នើឱ្យអាមេរិកដាក់សម្ពាធនយោបាយ និងទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងកម្ពុជា។ មិនតែប៉ុណ្ណោះ កញ្ញាបានទាមទារឱ្យអាមេរិកដាក់សម្ពាធកាន់តែខ្លាំង ប្រឆាំងកម្ពុជាដើម្បីឱ្យដោះលែង កឹម សុខា ដោយគ្មានលក្ខខណ្ឌ។
តើកញ្ញាមានបានគិតទេថាអ្វីដែលកញ្ញាបានស្នើឡើងដើម្បីឱ្យជនក្បត់ជាតិម្នាក់រួចពីបទឧក្រិដ្ឋរបស់ខ្លួនដោយ មិនឆ្លងកាត់ការជំនុំជម្រះក្តី តាមនីតិវិធីច្បាប់ត្រឹមត្រូវ។ តើប្រទេសកញ្ញាអនុវត្តដូច្នេះឬ? កញ្ញា កំពុងតែលើកតម្កើងនូវវប្បធម៌និទណ្ឌភាព និងដើរបញ្ច្រាសទិសនីតិរដ្ឋ ខណៈបទក្បត់ជាតិដូចជា កឹម សុខា ត្រូវបានចោទប្រកាន់នេះ អាចត្រូវប្រឈមមុខនឹងការផ្តន្ទាទោសធ្ងន់ធ្ងរបំផុត និងមិនអាចអត់ឱនឱ្យបានឡើយ ប្រសិនបើតុលាការរកឃើញថាមានពិរុទ្ធភាព។ ដូច្នេះអ្វីដែលកញ្ញាធ្វើសក្ខីកម្មនេះ គ្រាន់តែដើម្បីបម្រើផលប្រយោជន៍ក្រុមបក្សប្រឆាំងក្រៅច្បាប់ និងដាក់បន្ទុកប្រឆាំងនឹងរដ្ឋាភិបាលនៃជាតិខ្មែររបស់ខ្ញុំតែប៉ុណ្ណោះ។ នេះគឺជាអាជីពរបស់ជនបរទេសមួយចំនួនដែលតាំងខ្លួនជាអ្នកវិភាគនយោបាយទាក់ទងនឹងកម្ពុជា ប៉ុន្តែបានត្រឹមតែស្រង់ខ្លឹមសារតាមប្រព័ន្ធផ្សព្វផ្សាយប៉ុន្តែមិនបានសិក្សាឱ្យស៊ីជម្រៅអំពីបរិបទប្រវត្តិសាស្ត្រ ផ្នត់គំនិត និងវប្បធម៌ប្រពៃណី និងរបៀបរបបនៃការគិត និងគ្រប់គ្រងរបស់ប្រជាជនកម្ពុជា។ ដោយសារតែមិនយល់ច្បាស់ពីប្រទេសកម្ពុជាឱ្យបានច្បាស់ នេះហើយដែលធ្វើឱ្យកញ្ញាក្លាយជាឧបករណ៍របស់ក្រុមបក្សប្រឆាំងប្រើប្រាស់ ដើម្បីផ្តល់តម្លៃលើសំឡេងបំភ្លៃរបស់គេ។ កញ្ញាគឺជាអ្នកត្រូវបានគេបោកប្រាស់បន្តក្នុងល្បែងនយោបាយ និងបដិវត្តន៍ពណ៌ជាដំណាក់កាលៗ។
ទី៣៖ ចំពោះលោក ខេននិត វ៉លឡាក់ (Kenneth Wallack) ប្រធានវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ៖ អ្វីដែលលោកលើកឡើងនៅចំពោះមុខគណៈកម្មាធិការកិច្ចការ បរទេស គឺពោរពេញទៅដោយគំនុំសងសឹកចំពោះរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំ នៃប្រទេសខ្ញុំដែលបានចាត់វិធានការប្រឆាំងនឹងវិទ្យាស្ថានជាតិប្រជាធិបតេយ្យដែលបានបំពេញការងារនៅកម្ពុជាច្រើនឆ្នាំដោយគ្មានច្បាប់អនុញ្ញាត និងថែមទាំងបានដើរតួនាទី យ៉ាងសកម្មក្នុងការជួយអតីតបក្សសង្គ្រោះជាតិត្រៀមឡើងកាន់អំណាចមិនតាមប្រជាធិ បតេយ្យដោយបានរៀបចំកម្មវិធីនយោបាយ យុទ្ធសាស្ត្រផ្សព្វផ្សាយ និងផែនការដើម្បី ឡើងក្តោបក្តាប់អំណាច ដោយប្រកាសអំពីការឈ្នះការឆ្នោតមុនការប្រកួត និងត្រៀមសារញុះញង់ប្រជាពលរដ្ឋតវ៉ាតាមដងផ្លូវ ប្រសិនបើបក្សប្រឆាំងមិនទទួលបានជ័យជម្នះ។
ទង្វើជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជានិងការឃុបឃិតជាមួយបក្សប្រឆាំងប៉ុនប៉ងបង្កនូវវិនាសសកម្មសម្រាប់ប្រជាជនកម្ពុជានេះគឺស័ក្តិសមនឹង រាជរដ្ឋាភិបាលកម្ពុជាសម្រេចឱ្យ អង្គការនេះបិទទ្វារនិងបានបណ្តេញបុគ្គលនៃអង្គការនេះចេញពីកម្ពុជាក្នុងរយៈពេល ៧ ថ្ងៃ។ ពេលនេះ គឺជាវេលាដែលត្រូវសងសឹកព្រោះថា ការសួរដេញដោលនៅចំពោះមុខ សមាជិកសភាអាមេរិកបានផ្តល់ឱកាសដល់តំណាង NDI ធ្វើការសងសឹកដោយបំភ្លៃការ ពិតនិងបំប៉ោងស្ថានការណ៍ដោយ គ្មានអៀនខ្មាស និងធ្វើនយោបាយូបនីយកម្មលើរឿង រ៉ាវទាំងឡាយដើម្បីមួលបង្កាច់ និងទម្លាក់កំហុសទាំងអយុត្តិធម៌មកលើមេដឹកនាំនៃមាតុភូមិរបស់ខ្ញុំ។ វាពិតជាមានភាពងាយស្រួលណាស់សម្រាប់ជនបរទេសដូចលោកក្នុង ការលាបពណ៌ប្រទេសខ្ញុំពីជនរងគ្រោះនៃការជ្រៀតជ្រែករបស់អស់លោកមកជាជនដៃ ដល់និងជាសត្រូវនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ព្រោះទាំងអ្នកធ្វើសក្ខីកម្ម និងអ្នកស្តាប់សក្ខីកម្មសុទ្ធតែជាជនបរទេស ហើយធ្វើការបម្រើឱ្យផលប្រយោជន៍ អាមេរិករួមតែ មួយដោយយកលេសលិទ្ធប្រជាធិបតេយ្យ និងសិទ្ធិមនុស្សមកបិទបាំងគឺលោកលោកស្រីធ្វើមិនមែនសម្រាប់ផលប្រយោជន៍ខ្មែរឡើយ។
លោកលើកឡើងថានៅពេលដែលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយចោល បានធ្វើឱ្យកម្ពុជាប្រែក្លាយទៅជាប្រទេសដែលមានបក្សតែមួយ។ តើមុននឹងលោកលើក ឡើងទាំងងងឹតងងុលនេះលោកមានបានអានរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឬនៅថាតើរដ្ឋសភានៃប្រទេសខ្ញុំមាន បានកែរដ្ឋធម្មនុញ្ញថា កម្ពុជាប្រកាន់របបឯកបក្សទេ បើរដ្ឋធម្មនុញ្ញនៃប្រទេសខ្ញុំនៅតែចែងថាកម្ពុជាប្រកាន់របបនយោបាយប្រជាធិបតេយ្យ សេរី ពហុបក្សទេ សូមលោកកុំព្យាយាមលាបពណ៌ប្រទេសខ្ញុំឱ្យទៅជាប្រទេសបក្សតែ១ ធ្វើអ្វីខ្មាសកូនខ្មែរ និងខ្មាសអ្នកសិក្សាស្រាវជ្រាវផ្សេងទៀត។ កម្ពុជាមានគណបក្សជាច្រើន ដែលបានបង្កើតឡើងនិងចូលរួមការបោះឆ្នោត ហើយក៏មានគណបក្សច្រើនមានតំណាងនៅក្នុងរដ្ឋសភាដែរ។ ក្រោយពីតុលាការកំពូលសម្រេចរំលាយបក្សសង្គ្រោះជាតិ រដ្ឋសភានៃប្រទេសខ្ញុំមានគណបក្សរហូតដល់ ៤ បក្សបន្ទាប់ដែលនេះបានធ្វើឱ្យគោល ការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សកាន់តែដំណើរការល្អជាងពេលមានគណបក្ស សង្គ្រោះជាតិដែលអស់លោកគាំទ្រទៀត។
ប្រជាធិបតេយ្យមានចាប់តាំងពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ជាតិដែលសមាជិកសភា សមាជិកក្រុមប្រឹក្សាឃុំ ស្រុកខណ្ឌ ខេត្តរាជធានីបានបំពេញការងារយ៉ាងសកម្ម បម្រើរាស្ត្រម្ចាស់ឆ្នោតពួកគាត់ ជាងអតីតបក្សប្រឆាំង ដែលពេលបានសំឡេងគាំទ្រ ហើយបានតែដើរអុកឡុកបង្កចលាចលសង្គម និងបានឃុបឃិតជាមួយបរទេស ដើម្បីធ្វើបដិវត្តន៍ពណ៌ដឹកនាំប្រទេស តាមរបៀប មិនប្រជាធិបតេយ្យ។ ទង្វើផ្ទុយពីលទ្ធិប្រជាធិបតេយ្យរបស់អ្នកនយោបាយទាំងនេះ ទំនងចេះមកពីការបង្ហាត់បង្រៀនរបស់វិទ្យាស្ថាន (NDI) របស់លោកផ្ទាល់ផងក៏មិនដឹង? លោកក៏ថែមទាំងលើកឡើងថាកម្ពុជាគ្មានសេរីភាពសារព័ត៌មាន ប៉ុន្តែលោក ក៏មិនបានលើកឡើងពី សេរីភាពហៀរកែងនៅកម្ពុជាដែលក្រុមអ្នកនយោបាយបក្សប្រឆាំងក្រៅច្បាប់ និងអង្គ ការសង្គមស៊ីវិលមាន និងបានជេរប្រមាថថ្នាក់ដឹកនាំប្រទេស រួមទាំងប្រមាថព្រះចេស្តាព្រះមហាក្សត្រជាទីគោរពសក្ការៈនៃប្រជាជនកម្ពុជាទាំងអស់ទៀតផង។ សកម្មជននៃ បក្សប្រឆាំងក្រៅច្បាប់ នៅក្នុងនិងក្រៅប្រទេសបានបើកយុទ្ធនាការបំពុលព័ត៌ មានសព្វបែបយ៉ាងដើម្បីបង្កចលាចលសង្គម។ប៉ុន្តែសូម្បីមួយពាក្យក៏លោកមិនបាននឹកដល់ផង។ តើនេះ ឬជាវិទ្យាស្ដានជាតិប្រជាធិបតេយ្យស្អីគេនោះ? បើប្រសិទ្ធនាមថ្មីថាជាវិទ្យាស្ថាន រៀបចំយុទ្ធសាស្ត្របដវិត្តន៍ពណ៌ អាចត្រឹមត្រូវជាង ព្រោះអ្វីដែលវិទ្យាស្ដានលោកធ្វើសកម្មភាពគឺស្ថិតក្នុងគោលដៅខាងក្រោយសម្ងាត់មួយដែលក្រុមបក្សប្រឆាំងក្រៅច្បាប់ សង្គមស៊ីវិលមិនដែលដឹងគឺបម្រើផលប្រយោជន៍អាមេរិក។
អស់លោក លោកស្រី!
ជារួម លោក លោកស្រីទាំងបីរូបនេះ បាននិងកំពុងតែញុះញង់បរទេសឱ្យបំផ្លាញ ផលប្រយោជន៍កម្ពុជា។ លោកលោកស្រីជាពិសេស កឹម មនោវិទ្យាបានឱនក្បាលបម្រើ ផលប្រយោជន៍អាមេរិកយ៉ាងពិតប្រាកដនិងយកបូរណភាពជាតិទៅឱ្យជនបរទេសជាន់ឈ្លីដើម្បីផលប្រយោជន៍គ្រួសារ និងបក្ខពួកខ្លួន។ លោកលោកស្រីបានស្នើឱ្យអាមេរិក ដាក់សម្ពាធនយោបាយ សេដ្ឋកិច្ច និងវិធានការប្រឆាំងនឹងមន្ត្រីកម្ពុជាជាដើម រួមនឹងការ ញុះញង់ឱ្យបរទេសឈប់ទិញទំនិញពីកម្ពុជានិងឈប់វិនិយោគឈប់ផ្តល់ជំនួយដល់ខ្មែរ។ ក្នុងនាមពលរដ្ឋខ្មែរ ខ្ញុំសូមស្នើសុំរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចចាត់ ទុកវិធានការមួយចំនួន៖
ក៖ ជនទាំងបីរូបនេះជាបុគ្គលដែលមិនគួរត្រូវស្វាគមន៍មកលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងបង្កកទ្រព្យសម្បត្តិដែល កឹម មនោវិទ្យា និងក្រុមគ្រួសារជនក្បត់ជាតិនេះមាននៅកម្ពុជា។
ខ៖ សូមចាត់វិធានការតាមច្បាប់ចំពោះអ្នកនយោបាយ ដែលត្រូវដកសិទ្ធិមិនឱ្យធ្វើនយោបាយ ៥ ឆ្នាំក្នុងករណីដែលក្រុមបក្សប្រឆាំងក្រៅច្បាប់នេះនៅតែបន្តយករចនាសម្ព័ន្ធបក្ស និងឈ្មោះបក្សសង្គ្រោះជាតិទៅប្រើប្រាស់បន្តដូចសព្វថ្ងៃនេះទៀត ផ្ទុយពីច្បាប់ស្តីពីគណបក្សនយោបាយ។
ពិតជាគួរឱ្យស្តាយដែលកម្ពុជាមានមនុស្សក្បត់ជាតិដូចកឹម សុខា កូនស្រី សម រង្ស៊ី ប៉ុន្តែឥឡូវកម្ពុជាបានសុខហើយព្រោះអង្គការចាត់តាំងបដិវត្តន៍ពណ៌ ត្រូវបានកម្ទេចទាំងស្រុងទាំង ក្បាល ទាំងដងខ្លួន និងជើងក្រោម ប៉ុន្តែជាតិនិងប្រជាជនកម្ពុជាត្រូវបន្តតស៊ូ ប្រយុទ្ធទប់ទល់នឹងចៅហ្វាយនាយរបស់ក្រុមជនក្បត់ជាតិទាំងនេះដែលបាននិងកំពុងតែ ចាត់វិធានការសងសឹកកម្ពុជាជំនួសអាយ៉ងនយោបាយដាច់ថ្លៃរបស់ពួកគេ។ កម្ពុជាពិត ជាមិនភ្ញាក់ផ្អើលឡើយចំពោះចំណាត់ការដ៏អយុត្តិធម៌ទាំងឡាយដែលកើតចេញពីការ ញុះញង់របស់ក្រុមបក្សប្រឆាំងក្រៅច្បាប់ ហើយក៏បានត្រៀមរួចជាស្រេចផងដែរ។ ប៉ុន្តែ កម្ពុជាក៏ចងចាំផងដែរថាក្នុងប្រទេសខ្លួនមានក្រុមអ្នកក្បត់ជាតិតជំនាន់ ហើយអ្វីៗដែល ជាផលវិបាកកើតចេញពីសម្ពាធនយោបាយ និងសេដ្ឋកិច្ចសម្រាប់ជាតិ និងប្រជាជនកម្ពុជានាពេលខាងមុខគឺជាការទទួលខុសត្រូវទាំងស្រុងរបស់ក្រុមជនក្បត់ជាតិនៃបក្ស ប្រឆាំងក្រៅច្បាប់ និងចៅហ្វាយនាយបរទេសរបស់ពួកគេ។ សូមសុខសន្តិភាព និងការអភិវឌ្ឍមានចំពោះកម្ពុជាជាដរាប ហើយក្រុមជនក្បត់ជាតិសូមវិនាសខ្ចាត់ខ្ចាយ បរាជ័យជារៀងតទៅ៕
ធ្វើនៅរាជធានី ភ្នំពេញ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៧