ថវិកា៨លានរៀល របស់សមាគមមិត្តនគរបាលជាតិ ត្រូវស្នងការខេត្តបន្ទាយមានជ័យ ប្រគល់ប្រគល់ជូនគ្រួសារសពនគរបាល២នាក់ ដែលទទួលមរណៈភាព
14-12-2017 21:03
(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជាប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជាថ្នាក់មូលដ្ឋាន បានប្រគល់ថវិកាចំនួន៨លានរៀល ជូនដល់គ្រួសារសពមន្ត្រីនគរបាលចូលនិវត្តន៍ចំនួន២រូប អតីតបម្រើក្នុងអង្គភាពវរសេនាតូច ការពារព្រំដែនគោកលេខ៨១៥ នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា តាមលក្ខន្តិកៈរបស់សមាគមមិត្តនគរបាលជាតិកម្ពុជា ចំពោះមន្ត្រីនគរបាលដែលជាសមាជិក របស់សមាគមទទួលមរណភាព ត្រូវបានប្រគល់ជូនថវិកាម្នាក់ចំនួន៤លានរៀល បើសិនជាភរិយារបស់សមាជិក ទទួលមករណភាព ទទួលបានថវិកា១លានរៀល នោះផងដែរ។
ជាមួយគ្នានោះដែរ លោកស្នងការ ក៏បានសំដែងនូវការចូលរួមរំលែកទុក្ខ និងចូលរួមសោកស្តាយ ជាមួយក្រុមគ្រួសារ នៃសពដែលបានបាត់បង់ប្តី ឬឪពុកជាទីស្រឡាញ់ ដោយលោកបានផ្តាំផ្ញើដល់ក្រុមគ្រួសារនៃសព ក្រោយពីទទួលបានថវិកានេះ សូមយកទៅចាត់ចែងធ្វើបុណ្យ ឬក៏ធ្វើជាទុន សម្រាប់ប្រកបរបររកស៊ីផ្សេងៗ ដើម្បីបន្តបង្កើនជីវភាពក្នុងគ្រួសារ។
សូមបញ្ជាក់ក្រុមគ្រួសារសព ទី១៖គ្រួសារសព ឈ្មោះ ជា យ៉ាត ត្រូវបានប្រគល់ជូនភរិយាឈ្មោះ ស៊ូន ឡាំ អាយុ៤៧ឆ្នាំ និងទី២៖សពឈ្មោះ ស យ៉ាត ត្រូវបានប្រគល់ជូនកូនស្រីឈ្មោះ គឹម ស៊្រី អាយុ៣១ឆ្នាំ៕