(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត,លោក អាន គន្ធធារ៉ា, និងកញ្ញា យ៉ង់ សក្គុណា, លោក ហួន លីហួ និងអ្នកនាង កេត សត្យា៖
* ព័ត៌មានជាតិ (Cambodia News)
១៖ ថ្ងៃនេះជាខួប៦២ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ! សម្តេចតេជោ ថ្លែងថា កម្ពុជាចូលរួមយ៉ាងសកម្មក្នុងការរក្សាសន្តិភាព និងស្ថេរភាពពិភពលោកក្នុងនាមសមាជិករបស់ UN
២៖ គ.ជ.ប មិនមានការព្រួយបារម្ភអំពីការថយចុះ នៃចំនួនអ្នកទៅចូលរួមបោះឆ្នោតនៅឆ្នាំក្រោយឡើយ
៣៖ ក្រុមបច្ចេកទេសរបស់អង្គការហាមឃាត់អាវុធគីមី នៃអង្គការសហប្រជាជាតិ បញ្ចប់ការចុះពិនិត្យ និងវាយតម្លៃគ្រាប់បែកគីមីរបស់អាមេរិក នៅខេត្តមណ្ឌលគិរី និងត្បូងឃ្មុំ, ថ្ងៃស្អែកនឹងបន្តទៅខេត្តស្វាយរៀង
៤៖ ប្រជាពលរដ្ឋឃុំគគីរ ទីដែលរងគ្រោះដោយគ្រាប់បែកគីមីរបស់អាមេរិក ទទួលបានការពិនិត្យ ព្យាបាលជំងឺ ដោយឥតគិតថ្លៃ, មណ្ឌលសុខភាពថ្មីមួយ នឹងចាប់ផ្តើមសាងសង់ នៅឃុំគគីរ ថ្ងៃទី១៨ ខែធ្នូ!
៥៖ អគ្គនាយកធនាគារ Maruhan ជប៉ុន ប្រាប់សម្ដេចតេជោ ហ៊ុន សែន ថា ក្រុមហ៊ុនជប៉ុននៅតែមានទំនុកចិត្ត រកស៊ីបណ្ដាក់ទុននៅកម្ពុជា
៦៖ ប្រទេសឆែក ស្នើសុំឱ្យប្រទេសម្ចាស់បំណុលដទៃទៀត យកគំរូតាមការដោះស្រាយបំណុលរវាងកម្ពុជា-ឆែក
៧៖ នៅថ្ងៃនេះ គ.ជ.ប ចាប់ផ្តើមបើកឲ្យដំណើរការ គេហទំព័រ www.voterlist.org.kh ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួល អាចពិនិត្យមើលឈ្មោះ និងផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួនបាន!
៨៖ ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឲ្យប្រជាពលរដ្ឋ ពិសេសវីរកងទ័ពកំពុងឈរជើងតាមបន្ទាប់ព្រំដែន ថែរក្សាសុខភាព ខណៈអាកាសធាតុនៅកម្ពុជានឹងចុះត្រជាក់ខ្លាំង ចាប់ពីថ្ងៃទី១៩ ដល់ ២២ ខែធ្នូ!
៩៖ អបអរសាទរ! NOCC ទទួលបានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាល ក្នុងការបង្កើតទូរទស្សន៍កីឡាជាតិ
១០៖ ក្រុមកម្មករ-កម្មការិនីរោងចក្រ «ហ្គាវ័ន្ដ» ក្រុងតាខ្មៅ យល់ព្រមបើកផ្លូវជាតិលេខ២១បេ ឲ្យដំណើរការចរាចរណ៍វិញធម្មតា នាំគ្នាចូលដោះស្រាយគ្នាក្នុងរោងចក្រ
* ព័ត៌មានអន្តរជាតិ (World News)
១៖ ជុំវិញរឿងក្តីលោកស្រី ផាក គឺនហេ «គូកនឈ្មោះ ឆយ ស៊ូនស៊ីល អាចជាប់ពន្ធនាគារ ២៥ឆ្នាំ» និងពិន័យជាប្រាក់រាប់រយលាន
២៖ បែកធ្លាយព័ត៌មានថា «Walt Disney ព្រមព្រៀងទិញ 21th Century Fox» ក្នុងតម្លៃខ្ពស់កប់ពពក
៣៖ អ្នកដំណើរភាគច្រើនរងរបួសធ្ងន់ និងស្រាល ក្រោយធ្លាក់យន្តហោះផ្ទុកមនុស្ស ២៥នាក់ នៅកាណាដា! លូកលាន់កិច្ចការបោះឆ្នោត
៤៖ ព័ត៌មានក្តៅ! អ្នកសារព័ត៌មាន Reuters ពីររូប «ត្រូវអាជ្ញាធរមីយ៉ាន់ម៉ា ចាប់ឃុំខ្លួន» ដោយមិនទាន់ដឹងពីមូលហេតុ
៥៖ ព័ត៌មានរសើប! សេតវិមានអាមេរិក «ទាត់ចោលសម្តីរដ្ឋមន្ត្រីការបរទេសខ្លួនឯង» ដែលចង់អង្គុយតុចរចា ជាមួយកូរ៉េខាងជើង!
៦៖ ព័ត៌មានរសើប! មន្ត្រីជាន់ខ្ពស់ FBI ម្នាក់ «ត្រូវបានដកហូតតំណែង» ពាក់ព័ន្ធការដៀល លោក ដូណាល់ ត្រាំ ថាមនុស្សល្ងីល្ងើ!
៧៖ សមាជិកសភាអាមេរិកមួយរូប «បាញ់សម្លាប់ខ្លួនឯងលើស្ពាន» ក្រោយរងការចោទប្រកាន់ថា បានចាប់រំលោភយុវតីម្នាក់!
៨៖ អគ្គរដ្ឋអាជ្ញារងអាមេរិក «ច្រានចោលការចោទប្រកាន់ថា ខ្លួនលម្អៀងចំពោះ ដូណាល់ ត្រាំ» ពាក់ព័ន្ធករណីចោទរុស្ស៊ី ៕