(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវថែរក្សាប័ណ្ណកម្មសិទ្ធិដីធ្លី ដែលជាមរតករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យនៅគង់វង្ស។
ការអំពាវនាវបែបនេះ ធ្វើឡើងនៅក្នុងឱកាសដែលលោកបានអមដំណើរជាមួយ នាយឧត្តមសេនីយ៍ មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ អញ្ជើញប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋចំនួន៣ភូមិ នៅស្រុកជាក្សាន្ត នៅព្រឺកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ។
លោក អ៊ុន ចាន់ដា បានលើកឡើងថា ការរីកចំរើននៅតំបន់នេះ គឺជាការអភិវឌ្ឍន៍ដែលដឹកនាំរាជរដ្ឋាភិបាល ដោយគណបក្សប្រជាជនកម្ពុជា ដែលយកប្រយោជន៍ប្រជាជនជាស្នូល ក្នុងការលើកកម្ពស់ ហើយរួមគ្នា ក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជារួមគ្នាលើកស្ទួយកំរិតជីវភាពរបស់បងប្អូនរបស់យើង។ លោកបន្តថា ។
ជាមួយគ្នានេះផងដែរ លោក អ៊ុន ចាន់ដា ក៏បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវនៅឲ្យឆ្ងាយពីបទល្មើសផ្សេងៗ ព្រោះវាពុំបានផ្តល់ប្រយោជន៍អ្វីឲ្យមានការរីកចំរើនសម្រាប់ខ្លួនយើងទេ ផ្ទុយទៅវិញមានតែបំផ្លាញយើងឲ្យធ្លាក់ទៅក្នុងភាពក្រីក្រ។ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវយុទ្ធសាស្ត្រកំណែទម្រង់គ្រប់វិស័យ ជម្រុញការអភិវឌ្ឍន៍នៅតាម បណ្តោយព្រំដែន គោលបំណងគឺលើកស្ទួយកម្រិតជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅទីនេះ។«ប្រជាពលរដ្ឋដែលទទួលបានប័ណ្ណកម្មដីធ្លីនៅពេលនេះ គឺត្រូវធ្វើយ៉ាងណា ថែរក្សាមរតកសម្តេចតេជោ ដែលបានចែកជូននេះឲ្យនៅគង់វង្ស ប្រើប្រាស់ឲ្យមានប្រយោជន៍ដើម្បីក្រុមគ្រួសារ និងសង្គមជាតិ ពិសេសត្រូវខិតខំដាំដំណាំរួមផ្សំឲ្យបានច្រើន ដើម្បីលើកកំពស់កំរិតជីវភាពគ្រួសារ មានការប្រសើរឡើង។ ចំពោះបងប្អូនដែលមិនទាន់ទទួលបានកម្មសិទ្ធិនៅលើដីអាស្រ័យផល ជាក់ស្តែងឲ្យបាន៥ឆ្នាំ នោះនឹងចេញបណ្ណ័កម្មសិទ្ធិឲ្យ ហើយសុំកុំនាំគ្នាបន្តទៅកាប់រុករានដឺព្រៃទៀត ដែលជាទង្វើខុសច្បាប់»
ប៉ុន្តែបងប្អូនប្រជាពលរដ្ឋខ្លះ មិនទទួលបានអ្វីដែលជាការកែទម្រង់នោះទេ ដោយគាត់ខ្លួនឯងបណ្តែតបណ្តោយទៅតាមព្រេងវាសនាងុបងុល និងល្បែងអបសយមុខផ្សេងៗ។
លោក អ៊ុន ចាន់ដា ក៏បានសំណូមពរផងដែរដល់បងប្អូនប្រជាពលរដ្ឋ ត្រូវជៀសឲ្យឆ្ងាយពីល្បែងស៊ីសង ពីគ្រឿងញៀន អត់ចំណេញទេ បំផ្លាញយើង បំផ្លាញក្រុមគ្រួសារ បំផ្លាញមិត្តភ័ក្រ បំផ្លាញសង្គមជាតិ គឺមកពីបញ្ហាគ្រឿងញៀននេះហើយ។ ពាក់ព័ន្ធបញ្ហាឆ្លងដែនខុសច្បាប់ចូលកាប់ឈើគ្រញូងក្នុងដីថៃ គួរតែបញ្ឈប់ទៅ អត់មានអីចំណេញទេ ពេលសមត្ថកិច្ចថៃ តាមមិនបានយើងរួចខ្លួន។ ពេលខ្លះយកមកដោះដូរបានលុយបន្តិចបន្តួច ហើយពេលខ្លះសមត្ថកិច្ចថៃចាប់បានត្រូវទទួលទោសជាប់គុគ ហើយបើប៉ះក្រុមចិត្តអាក្រក់វិញ គឺបាញ់តែម្តងដូច្នេះសូមបញ្ឈប់ទៅ។
លោក សំ សារឿន ប្រធានមន្ទីរដែនដី នគររូបនីយកម្ម និងសំណង់ខេត្តព្រះវិហារ បានបញ្ជាក់ថា ប័ណ្ណកម្មសិទ្ធិដីធ្លីដែលចែកនៅក្នុងថ្ងៃនេះគឺមាន៤៤៣៥ប័ណ្ណ ដែលមានប្រជាពលរដ្ខត្រូវទទួលចំនួន៣៦៥៦គ្រូសារ មកពី៣ភូមិ គឺភូមិសុខសែនជ័យ ឃុំកន្ទួត ភូមិធម្មជាតិសម្តេចតេជោ និងភូមិចំបក់សែនជ័យ ឃុំស្រអែម។
លោក សំ សារឿន បានបន្តទៀតថា ចាប់ពីថ្ងៃនេះរហូតរយៈពេលមួយខែ បើបងប្អូនមិនបានមកទទួលប័ណ្ណកម្មសិទិ្ធទេ បងប្អូនអាចទៅទទួលយកនៅការិយាល័យយរៀបចំដែនដី នគររូបនីយកម្ម នៅស្រុកជាំក្សាន្ត៕