(សៀមរាប)៖ នៅរសៀលថ្ងៃព្រហស្បត្តិ៍ ១១រោច ខែមិគសិរ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ មានការប្រារព្ធពិធីអបអរសាទរដ៏សែនមហោឡារឹក នៃការដាក់បញ្ចូលប្រាសាទអង្គរវត្តក្នុងបញ្ជីបេតិកភណ្ឌពិភពលោកខួប ២៥ឆ្នាំ។ ពិធីត្រូវបានធ្វើឡើងនាមុខប្រាសាទអង្គរវត្ត ក្រោមអធិបតីភាព លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា ព្រមទាំងមន្រ្តីរាជការ សិស្សនិស្សិត យុវជន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

សូមទស្សនាការផ្សាយបន្តផ្ទាល់ពីស្ថានីយ៍ទូរទ្សន៍បាយន្ត៖