(បាត់ដំបង)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង និងមន្ទីរកសិកម្មខេត្ត នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ បានរៀបចំតាំងពិព័រណ៍ផ្សារណាត់ បន្លែសុវត្ថិភាព និងផលិតផលសុវត្ថិភាព នៅខេត្តបាត់ដំបង ដើម្បីសុខភាពប្រជាពលរដ្ឋកម្ពុជា។
ពិធីតាំងពិព័រនេះ ធ្វើឡើងក្រោមវត្តមានលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងមន្រ្តីក្រសួងកសិកម្ម ដែលរៀបចំដោយមន្ទីរកសិកម្មខេត្ត និងមានការចូលពីសហគមផលិតផលកសិកម្មនានាក្នុងខេត្ត សិស្សានុសិស្ស ប្រជាពលរដ្ឋចូលរួមជាច្រើននាក់ និងមានដាក់តាំងពិព័រណ៍រយៈមួយថ្ងៃ មានផលិតផលវិស័យកសិកម្មជាច្រើន ដូចជា បន្លែ ផ្លែឈើគ្រប់ប្រភេទ សរុបចំនួន៣៦ស្តង់៕