(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, លោក សៀរ សៀកឡេង, កញ្ញា សំ ស្រីនីត,លោក អាន គន្ធធារ៉ា, និងកញ្ញា យ៉ង់ សក្គុណា, លោក ហួន លីហួ និងអ្នកនាង កេត សត្យា៖
* ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន៖ លទ្ធផលបោះឆ្នោតរបស់កម្ពុជា មិនត្រូវការការទទួលស្គាល់ពីប្រធានាធិបតីប្រទេសដទៃ ឬ អគ្គលេខាធិការអង្គការសហប្រជាជាតិឡើយ
២៖ សម្ដេចតេជោ ហ៊ុន សែន៖ សមិទ្ធផលដែលកម្ពុជាកំពុងមាន គឺកើតចេញពីការប្រឹងប្រែងរបស់ CPP ផ្ទុយពីអតីតបក្សប្រឆាំង ដែលប្រាប់បរទេសកុំផ្តល់ជំនួយ កុំមកវិនិយោគ និងកុំទិញទំនិញ
៣៖ នាយករដ្ឋមន្រ្តីកម្ពុជា៖ ទោះគ្មានវត្តមានរបស់អតីតគណបក្សសង្គ្រោះជាតិ ក៏ដំណើរការបោះឆ្នោតនាឆ្នាំ២០១៨ នៅតែបន្តជាធម្មតា
៤៖ សម្តេចតេជោ ហ៊ុន សែន៖ អាជ្ញាធរភូមិឃុំជាង៦ម៉ឺននាក់ នឹងទទួលការពិនិត្យព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យរដ្ឋ ដោយឥតគិតថ្លៃដូចកម្មករ-កម្មការិនី
៥៖ ស្អែកនេះ តុលាការនឹងបន្តសួរចម្លើយ លោក កឹម សុខា បន្ថែមទៀត ពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិ
៦៖ សម្តេច ស ខេង បញ្ជាឱ្យនគរបាលមូលដ្ឋាននៅទូទាំងប្រទេស ពន្យល់ពលរដ្ឋអំពីកំហុសរបស់ កឹម សុខា និងអតីតគណបក្សសង្រ្គោះជាតិ រហូតឈានដល់ការរំលាយ
៧៖ សហភាពអឺរ៉ុប អះអាងប្រាប់មេសហជីពនៅកម្ពុជាថា មិនទាន់មានវិធានការណាមួយ ដែលធ្វើឲ្យប៉ះពាល់ដល់វិស័យកាត់ដេររបស់កម្ពុជានោះឡើយ
៨៖ របាយការណ៍សន្តិសុខជាតិ កត់សម្គាល់ថា ការរំលាយគណបក្សសង្រ្គោះជាតិ គឺជាការបញ្ជៀសទាន់ពេលវេលា នូវគ្រោះមហន្តរាយសម្រាប់ជាតិ និងប្រជាពលរដ្ឋ
៩៖ លោក ចម ប្រសិទ្ធ បញ្ជាទៅមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានី ខេត្ត ទាំង២៥ លុបបំបាត់ជាបន្ទាន់ នូវរាល់សិប្បកម្មផលិតស្ករត្នោត ក្លែងក្លាយ នៅទូទាំងប្រទេស
១០៖ លោក ហង្ស ពុទ្ធា ប្រកាសជំហរមិនចាកចេញពី គ.ជ.ប ទេ ហើយសន្យាបំពេញតួនាទីរហូតដល់ចប់អាណត្តិ
១១៖ អគ្គិភ័យដែលឆាបឆេះឃ្លាំងតម្លើងរថយន្ដ នៅខណ្ឌសែនសុខបានរលត់ហើយ, សមត្ថកិច្ចប្រើរថយន្ដពន្លត់អគ្គិភ័យ ជិត៣០គ្រឿង និងទំហំខូចខាតអាចខ្ទង់ម៉ឺនដុល្លារ
* ព័ត៌មានអន្តរជាតិ (World News)
១៖ ប្រទេសចិនប្រារព្ធខួប ៨០ឆ្នាំ «នៃមហាសោកនាដកម្ម ទីក្រុងណានជីង» ដែលជាប្រវត្តិសាស្ត្រឈឺចាប់បំផុត បង្កឡើងដោយអតីតចក្រពត្តិជប៉ុន...
២៖ លោក គីម ជុងអ៊ុន «ប្តេជ្ញាធ្វើឲ្យកូរ៉េខាងជើង ក្លាយជាមហាអំណាចនុយក្លេអ៊ែរ លេខ១លើពិភពលោក»
៣៖ របាយការណ៍៖ រដ្ឋាភិបាលអឺរ៉ុប សមគំនិតក្នុងការប្រព្រឹត្តអំពើទារុណកម្មលើជនភៀសខ្លួនក្នុងប្រទេសលីប៊ី
៤៖ នាយករដ្ឋមន្ត្រី៖ ថៃមិនមានពាណិជ្ជកម្ម ជាមួយកូរ៉េខាងជើងនោះទេ, មុនពេលមានដំណើរទស្សនកិច្ច របស់ប្រេសិតសហរដ្ឋអាមេរិក
៥៖ បែកធ្លាយព័ត៌មាន! អ្នកជំនាញអះអាងថា «កូរ៉េខាងជើងកំពុងត្រៀម បង្ករឿងធំមួយទៀត ដែលនាំឲ្យពិភពលោកទ្រាំលែងបាន...»
៦៖ សហរដ្ឋអាមេរិកធ្វើតេស្ត «មីស៊ីលកម្ទេចនាវាចម្បាំង-មុជទឹក» បាញ់ចេញពីយន្តហោះ B-1B ប្រកបដោយអានុភាពខ្លាំងក្លាបំផុត...
៧៖ ចំនួនអ្នកឆ្លងរោគរបេងនៅវៀតណាម «មានជាង ០១សែននាក់ក្នុងមួយឆ្នាំ» និងគ្រោងលុបបំបាត់ឲ្យអស់ នៅឆ្នាំ២០៣០!
៨៖ ទីបំផុតសភាហ្វីលីពីន «ព្រមតាមសំណើ លោក ឌូតឺតេ» ដោយពន្យារច្បាប់អាជ្ញាសឹក ០១ឆ្នាំទៀត ដើម្បីកម្ទេចភេរវករឲ្យអស់ពីភាគខាងត្បូង!
៩៖ មិនអាចធ្វើភ្លាមៗដូច លោក ត្រាំ ចង់បានឡើយ! ស្ថានទូតអាមេរិក មិនអាចផ្ទេរទៅហ្សេរុយសាឡឹម នៅមុនឆ្នាំ២០២០ឡើយ...
១០៖ ប្រទេសចិនជំទាស់ដាច់ខាតចំពោះ «កិច្ចព្រមព្រៀងយោធារវាង សហរដ្ឋអាមេរិក និងកោះតៃវ៉ាន់» ៕