(ភ្នំពេញ)៖ លោក ណុះ ស្លេះ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំគណៈប្រតិភូកម្ពុជាចំនួន៤រូប ទៅចូលរួមសិក្ខាសាលា កម្រិតអន្តរជាតិស្ដីអំពី «ការប្រើប្រាស់វិស័យអប់រំ ផ្នែកសាសនា ដើម្បីទប់ស្កាត់ភាពជ្រុល និយមដោយហិង្សា» ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១-១៣ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុងហ្សាកាតា សាធារណៈរដ្ឋ ឥណ្ឌូនេស៊ី ក្រោមការរៀបចំដោយកម្មវីធីអភិវឌ្ឍន៍អង្គកាសហប្រជាជាតិ UNDP សហកាជាមួយ មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ ឥស្លាមឥណ្ឌូនេស៊ី Pusat Pengkajian Islam dan Masyarakat PPIM និងសាកលវិទ្យា UIN Jakarta Islamic State Umiversity Jakarta។
សិក្ខាសាលានេះ មានការចូលរួមដោយសិក្ខាកាមចំនួនមកពី១៥ប្រទេស ដែលធ្វើឡើងក្នុងគោលបំណង ផ្លាស់ប្ដូរបទ ពិសោធន៍ នៃការគ្រប់គ្រង និងអប់រំផ្នែកសាសនា ដើម្បីឈានទៅរកការទប់ស្កាត់រាល់សកម្មភាពជ្រុលនិយម ដែលអាចនឹង កើតឡើង ឬកំពុងកើតមាននៅក្នុងកម្រិតជាតិ និងអន្តរជាតិ វាគ្មិននៅក្នុងប្រទេសនីមួយៗ ឲ្យលើកយកបទពិសោធន៍ទាំង វិជ្ជមាន និងអវិជ្ជមាន ដើម្បីមកចែករំលែកដល់គ្នាទៅវិញទៅមក ក្នុងន័យធ្វើយ៉ាងណា ទប់ស្កាត់រាល់សកម្មភាពជ្រុលនិយម ដែលអាចកើតមាននាពេលអនាគត។
លោក ណុះ ស្លេះ បានចែករំលែក ស្ដីអពីការគ្រប់គ្រងប្រទេសក្រោមម្លប់សន្តិភាព និងសុខដុមបនីយកម្មរបស់ រាជរដ្ឋាភិបាល កម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី ដែលបាននិងកំពុងអនុវត្តផ្ដល់ឱកាសឲ្យគ្រប់ជាតិសាស ដែលមាននិន្នាការសាសនាផ្សេងៗគ្នា អាចប្រតិបត្តិនូវជំនឿសាសនា របស់ពួកគេបានដោយទូលំទូលាយ មិនមានការរើស អើងអ្វីឡើយ។
លោកបន្តថា វិស័យអប់រំសាសនានានាជាកត្តាមួយសំខាន់ ដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ឲ្យតម្លៃ ហើយផ្តល់អតិភាពយ៉ាងខ្លាំង ដើម្បីរួមចំណែកក្នុងការកសាងសន្តិភាព សេរីភាពសាសនា និងការអភិវឌ្ឍន៍។
សូមជម្រាបថា ការចែករំលែកនេះត្រូវបាន សមាជិកអង្គសិក្ខាសាលាទះដៃសាទរយ៉ាងខ្លាំង គាំទ្រចំណាត់ការបស់ រាជរដ្ឋាភិបាល ដែលបានអនុវត្តយ៉ាងល្អបង្កបរិយាកាសឲ្យមានការស់នៅចម្រុះជាតិសាសន នៅក្នុងប្រទេសមួយប្រកបដោយ សេចក្ដីសុខ និងសន្តិភាព ដែលប្រទេសដ៏ទៃគួររៀនសូត្រតាម។
ក្នុងឱកាសនោះ លោក ហោ ណាំបូរ៉ា ឯកអគ្គរាជទូតនៃកម្ពុជា ប្រចាំក្រុងហ្សាកាតា ក៏បានទទួលជួបពិភាក្សា និងស្វាគមន៍យ៉ាងកក់ក្តៅ ដល់វត្តមានរបស់ប្រតិភូកម្ពុជាផងដែរ៕