(កោះកុង)៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ មន្ទីរសុខាភិបាលខេត្តកោះកុង បានរៀបចំពីធីអបអរសាទរទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូ ឆ្នាំ២០១៧ ក្រោមប្រធានបទ «ឆាប់ធ្វើតេស្តឈាម ឆាប់ព្យាបាល ឆ្ពោះទៅបញ្ចប់អេដស៍» ដែលអ្នកទទួលនូវឱសថប្រឆាំងនឹងជំងឺអេដស៍ជិត១ពាន់នាក់ផងដែរ។
ក្នុងឱកាសអបអរសាទរទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូ ដោយមានការចូលរួមក្រោមអធិបតីភាព វេជ្ជបណ្ឌិត ស៊ឹម គឹមសែន ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោកស្រី ឈុន រ៉ាវុធ អភិបាលរងខេត្តកោះកុង វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ សិស្សានុសិស្ស នឹងមានការចូលរួមពីសំណាក់ អ្នកផ្ទុកមេរោគអេដស៍ផងដែរ។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង បានឡើកលើថា ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ឆ្នូឆ្នាំ២០១៧ ក្រោមប្រធានបទ «ឆាប់ធ្វើតេស្តឈាម ឆាប់ព្យាបាល ឆ្ពោះទៅបញ្ចប់អេដស៍» ហើយនៅថ្ងៃនេះវត្តមានអ្នកទាំងអស់ គឺមានន័យថា ការទទួលស្គាល់ និងយល់ដឹងពីស្ថានភាពមេរោគអេដស៍ ឲ្យបងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេសឲ្យយល់កាន់តែច្បាស់។
លោកបានបញ្ជាក់ទៀតថា ដោយឡែកជំងឺកាមរោគ ដែលមន្ទីរសុខាភិបាលខេត្តទទួលបាននូវលទ្ធផលក្នុង ត្រីមាសទី៣ឆ្នាំ២០១៧ មានអតិថិជនមកធ្វើ តេស្តឈាមរកមេរោគអេដស៍ ចំនួនសរុប ៩០៥នាក់ ក្នុងនោះមានលទ្ធផលវិជ្ជមានទេ ហើយទីតាំងសម្រាប់ធ្វើតេស្តមាន២កន្លែងគឺ មន្ទីរពេទ្យបង្អែកខេត្ត នឹង មន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល។
លោកបានបន្តថា ក្នុងនោះមានអ្នកជំងឺអេដស៍ដែលទទួលបាននូវឱសងប្រឆាំងនឹងជំងឺអេដស៍ចំនួន៩៣៥នាក់ ក្នុងនោះមានកុមារចំនួន៣១នាក់ ចំពោះតួរលេខអ្នកផ្ទុកមេរោគអេដស៍ ក្នុងទឹកដីខេត្តកោះលុគ្មានកំណើតឡើយ ហើយចំពោះអ្នកកើតមេរោគអេដស៍ អ្នកផ្ទុកមេរោគអេដស៍មន្ទីរសុខាភិបាល យើងយកចិត្តទុក្ខដាក់ណាស់ អ្នកគ្មានទីលំនៅរស់នៅមន្ទីរពេទ្យមានកន្លែងស្នាក់នៅផងដែរ។
ក្នុងឱកាសនេះលោកស្រី ឈុន រ៉ាវុធ បានអាននូវសារលិខិតសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹងនាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្លើយតបមេរោគ អេដស៍-ជំងឺអឹដស៍ និងអភិវឌ្ឍន៏នៅកម្ពុជា ដែលមានរៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ឆ្នូឆ្នាំ២០១៧ឡើង ក្រោមទិសស្លោក «ឆាប់ធ្វើតេស្តឈាម ឆាប់ព្យាបាល ឆ្ពោះទៅបញ្ចប់អេដស៍» នូវខ្លឹមសារទាំងស្រុងដើម្បីឲ្យបងប្អូន នឹងអ្នកចូលរួមសណ្តាប់ឲ្យបានកាន់តែយល់ដឹង កាន់តែច្បាស់ហើយយល់ដឹងកាន់តែច្បាស់ ក្នុងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះបងប្អូន និងអ្នកផ្ទុកមេរោគអេដស៍។
ក្នុងនោះលោកស្រី បានធ្វើការផ្តាំផ្ញើទៅបងប្អូនកូនក្មួយត្រូវរក្សាសុខភាពឲ្យបានល្អត្រូវបង្កើន សមត្ថភាពឲ្យបានរឹងមាំ ដើម្បីខ្លួនឯង នឹងក្រុមគ្រួសារ ហើយអ្នកផ្ទុកមេរោគអេដស៍ទាំងអស់ត្រូវបានទទួលការនៅកាដូរភួយម្នាក់១ និងប្រាក់ ឧបត្ថម្ភមួយចំនួនផងដែរ ចំពោះកុមារទទួលបាននៅសម្ភារៈសិក្សា នឹងថវិកាមូយចំនួនផងដែរ៕