(ភ្នំពេញ)៖ បន្ទាប់ពីមានអតិថិជនយ៉ាងច្រើនដែលតែងតែបានគាំទ្រ គម្រោង អ័រគីដេវីឡា ដឹបូតានិចស៊ីធី (ខណ្ឌជ្រោយចង្វារ) តាំងពីពេលសម្ពោធបើកលក់មកដល់ពេលនេះ, យើងសង្កេតឃើញថា ប្រភេទផ្ទះវីឡាសាគូរ៉ា មានការពេញចិត្តពីអតិថិជនភាគច្រើន ដោយពួកគាត់តែងប្រាថ្នាចង់បានជាប្រភេទផ្ទះភ្លោះ ដែលអាចសល់ដីនៅម្ខាងនៃផ្ទះ មានភាពងាយស្រួលរស់នៅនោះ។ ឥឡូវនេះ ក្រុមហ៊ុនបានសម្រេចរៀបចំគម្រោងអោយមានជា ប្រភេទផ្ទះវីឡាភ្លោះថ្មីនេះឡើង ជាមួយតំលៃយ៉ាងសមរម្យ ដែលពុំធ្លាប់មានពីមុនមក ដើម្បីស្របទៅតាមការចង់បានរបស់អតិថិជន។
គម្រោង អ័រគីដេវីឡា ដឹបូតានិចស៊ីធី តែងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជន ពីព្រោះ គម្រោងមួយនេះត្រូវបានរៀបចំឡើងនៅលើផ្ទៃដីជាង 160 ហិចតា រួមមានសាលារៀនខ្នាតអន្តរជាតិ ផ្សារទំនើបធំៗ អមដោយសួនធម្មជាតិប៊ូតានិច ជាមួយវីឡាគ្រប់ប្រភេទដូចជា វីឡាកូនកាត់ វីឡាភ្លោះ វីឡាទោល ផ្ទះប្រកបអាជីវកម្ម និងដីឡូត៍ ផងដែរ ដែលកំពុងមានការអភិវឌ្ឍន៍ខ្លាំងនាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។ នៅជុំវិញគម្រោងនេះ ព័ទ្ធទៅដោយគម្រោងទីក្រុងរណបធំៗដូចជា គម្រោងទីក្រុងរណបជ្រោយចង្វារ និងគម្រោងទីក្រុងរណបរបស់ក្រុមហ៊ុន LYP Group ផងដែរ។ ក្រៅពីនោះគម្រោងដឹបូតានិចស៊ីធី ក៏ស្ថិតនៅអមសងខាងទន្លេមេគង្គ និងទន្លេសាប ដែលអំណោយផលដល់ល្អសម្រាប់ការរស់នៅ និងប្រកបរបរអាជីវកម្ម។
ប្រញ៉ាប់ឡើង ចំនួនផ្ទះនៃការបើកលក់នេះមានកំណត់ ដូច្នេះសូមអញ្ជើញអតិថិជន មកសាកសួរព័ត៌មាន ឬធ្វើការកក់ នៅការិយាល័យលក់ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ 6អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ (ចំងាយពីស្ពានជ្រោយចង្វារ 7គីឡូម៉ែត្រ) ក៏ដូចជាទទួលយកនូវការបញ្ចុះតម្លៃ ឱកាសប្រូមិសិនពិសេសៗពីក្រុមហ៊ុនអ័រគីដេវីឡា ដឹបូតានិចស៊ីធី។ ព័ត៌មានបន្ថែមសូមធ្វើការទំនាក់ទំនងតាមរយះទូរស័ព្ទលេខ៖ 085 999 809 រឺ 098 733 333. Facebook: https://www.facebook.com/orkidevilla/?ref=br_rs