(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រសួងបរិស្ថាន នឹងបិទសន្និបាទបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០៧ និងលើកទិសដៅឆ្នាំការងារឆ្នាំ២០១៨ រយៈពេល៣ថ្ងៃរបស់ខ្លួន។

ពិធីបិទសន្និបាតនេះ ធ្វើឡើងក្រោមអធិបតីភាព លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅសាលប្រជុំ ម៉ុក ម៉ារ៉េត ជាន់ទី៥។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ខ្លួន រយៈពេល៣ថ្ងៃមកហើយ។ ការបើកសន្និបាតនេះ បានធ្វើឡើងក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ ប៊ិន ឈិន រដ្ឋមន្រ្តីស្តីទី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី៕