(ភ្នំពេញ)៖ ឱកាសកាន់តែរីកចម្រើន កាន់តែរំភើបរីករាយជាមួយនឹងកម្មវិធី «សន្សំឈ្នះរង្វាន់» របស់ប្រាសាក់ចាប់ពីថ្ងៃទី១៥ ខែធ្នូនេះ តទៅ។
ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល 2018 ខាងមុខនេះ ប្រាសាក់ផ្តល់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់អតិថិជនបញ្ញើសន្សំទាំងអស់ដោយមិនចាំបាច់ផ្សងសំណាង។
លក្ខខណ្ឌងាយៗ ដោយលោកអ្នកគ្រាន់តែដាក់ប្រាក់បញ្ញើជាមួយប្រាសាក់ លោកអ្នកនឹងទទួលបានរង្វាន់ទៅតាមទំហំទឹកប្រាក់បញ្ញើរបស់លោកអ្នក។ រង្វាន់រួមមាន៖ ទូរស័ព្ទ iPhone X, iPhone 8 Plus, ទូរស័ព្ទ Samsung Galaxy S8 Plus, A7 និង A3, កង្ហារបញ្ឈរ, ឆ្នាំងដំាបាយ, ឆ្នាំងអ៊ុត និងកំសៀវដាំទឹក ជាច្រើនទៀត ចាប់ពីថ្ងៃទី 15 ខែធ្នូ ឆ្នាំ 2017 រហូតដល់ថ្ងៃទី 12 ខែមេសា ឆ្នាំ 2018 ។
ប្រញាប់ឡើងៗ!! ការផ្ដល់រង្វាន់ដ៏មហាសាលនេះមានតែប្រាសាក់ប៉ុណ្ណោះ។
លោក សាយ សូនី នាយកប្រតិបត្តិគ្រប់គ្រងទីផ្សារ បានថ្លែងថា៖ «កម្មវិធីសន្សំឈ្នះរង្វាន់ នេះផ្តល់ជូនដល់អតិថិជន ក្នុងគោលបំណងដើម្បីលើកទឹកចិត្ត និងថ្លែងអំណរគុណដល់អតិថិជនក្នុងការជ្រើសរើសប្រាសាក់ជាដៃគូហិរញ្ញវត្ថុ។ សូមបញ្ជាក់ថា ប្រាសាក់គឺជាស្ថាប័នហិរញ្ញវត្ថុដ៏ធំជាងគេនៅកម្ពុជា ដែលផ្ដល់ជូនលោកអ្នកនូវទំនុកចិត្ត សុវត្ថិភាព ក្នុងការថែរក្សាសាច់ប្រាក់លោកអ្នក ដោយតបស្នងមកវិញនូវអត្រាការប្រាក់ដ៏ច្រើនរហូតដល់ 7.75% ព្រមទាំងរង្វាន់ដ៏ច្រើនទៀតផង»។
ប្រាសាក់ ជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា មានបណ្ដាញការិយាល័យ 176 សាខា និងបណ្ដាញអេធីអឹម 130 គ្រឿងទូទាំងប្រទេស និងមានទ្រព្យសកម្មសរុបច្រើនជាង 1,747 លានដុល្លារអាមេរិក ព្រមជាមួយនឹងប្រព័ន្ធធនាគារស្នូលទំនើប ដែលរក្សាបាននូវសុវត្ថិភាព និងទំនុកចិត្តខ្ពស់។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ៖ 023 999 911 ឬ 086 999 911 ឬចូលទៅកាន់វេបសាយត៍ www.prasac.com.kh ឬ ការិយាល័យប្រាសាក់ដែលនៅជិតលោកអ្នកបំផុត៕