(កំពង់ចាម)៖ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន សហការ ជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ នៅល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ បានឃាត់ជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់នេះ ត្រូវបានឃាត់ខ្លួននៅចំណុចឡឥដ្ឋ ភូមិពោធិ៍ ឃុំសា្វយពោធិ៍ ស្រុកស្រីសន្ធរ ដោយប្រេីវិធានការញុះញង់។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ជនសង្ស័យទី១៖ ឈ្មោះ ចាន់ ជីវ័ន្ដ អាយុ២៦ឆ្នាំ, ទី២៖ ឈ្មោះ គឹម ប៊ុន អាន ហៅម៉ៅ អាយុ៣៨ឆ្នាំ និងទី៣៖ ឈ្មោះ រ៉េន រ៉ាន់ អាយុ២២ឆ្នាំ ក្នុងនោះដកហូតបានថ្នាំញៀនចំនួន០៥កញ្ចប់​ ទូរសព្ទ័ដៃ០១គ្រឿង និងប្រាក់ញុះញង់ចំនួន៣០,០០០រៀល។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងចាត់តាមច្បាប់៕