(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, លោក សៀរ សៀកឡេង, កញ្ញា សំ ស្រីនីត,លោក អាន គន្ធធារ៉ា, និងកញ្ញា យ៉ង់ សក្គុណា, លោក ហួន លីហួ និងអ្នកនាង កេត សត្យា៖
* ព័ត៌មានជាតិ (Cambodia News)
១៖ សម្ដេចតេជោ ហ៊ុន សែន ព្រមានខ្លាំងៗចំពោះអ្នកដែលកំពុងបញ្ជាបដិវត្តន៍ពណ៌ ឬបន្ដរៀបគម្រោងនៅកម្ពុជា ទាំងកំពុងរស់នៅក្នុងប្រទេស ឬក្រៅប្រទេស ត្រូវបញ្ឈប់ជាបន្ទាន់
២៖ សម្តេចតេជោ ហ៊ុន សែន៖ កងទ័ពគឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយនាយនោះឡើយ
៣៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កងទ័ពអព្យាក្រឹត្យ ចំពោះមុខបក្សនយោបាយ ប៉ុន្តែមិនអាចអព្យាក្រឹត្យ ចំពោះរាជរដ្ឋាភិបាលទេ
៤៖ សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យតាមដានព្រឹត្តិការណ៍នយោបាយ នៅអ៉ីស្រាអ៊ែល-ប៉ាឡេស្ទីន ក្រោយអាមេរិកទទួលស្គាល់ក្រុងហ្សេរុយសាឡឹម ជារបស់អ៉ីស្រាអ៊ែល
៥៖ សម្តេចតេជោ ហ៊ុន សែន៖ ការរំលាយគណបក្សសង្រ្គោះជាតិ គឺជារឿងត្រឹមត្រូវ, បើទុកបន្តនឹងមានបដិវត្តពណ៌ បំផ្លាញសន្តិភាព
៦៖តុលាការកោះអញ្ជើញ មេធាវីកងយោធពលខេមរភូមិន្ទ ចូលបំភ្លឺនៅថ្ងៃទី១៨ ខែធ្នូ ក្នុងនាមដើមបណ្តឹង លើសំណុំរឿងញុះញង់ឱ្យកងទ័ពប្រឆាំងរដ្ឋាភិបាល
៧៖ ក្រសួងសុខាភិបាល អំពាវនាវសារជាថ្មី ដល់ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺផ្ដាសាយបក្សី H5N1 ដែលកំពុងកើតមានទៅលើសត្វបក្សី នៅស្រុកព្រៃឈរ ខេត្ដកំពង់ចាម
៨៖ កម្ពុជានឹងរៀបចំពិធីអបអរសាទរខួបទី២៥ នៃការដាក់បញ្ចូលអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅមុខប្រាសាទអង្គរ នាថ្ងៃទី១៤ ខែធ្នូ !
៩៖ ADB អនុម័តផ្តល់កម្ចី៥០លានដុល្លារដល់កម្ពុជា ដើម្បីជួយកែលំអការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្នុងទីក្រុងចំនួន៤
១០៖ កម្ពុជានាំចេញកៅស៊ូបានជាង១៥ម៉ឺនតោន ទទួលបានចំណូលជិត២៥០លានដុល្លារ ក្នុងរយៈពេល១១ខែ
* ព័ត៌មានអន្តរជាតិ (World News)
១៖ ផ្ទុះគ្រាប់បែក នៅទីក្រុងញូយ៉ក របួសមនុស្ស៤នាក់, ប៉ូលិសអះអាងថា មានជាប់ពាក់ព័ន្ធនឹងភេរវកម្ម
២៖ កងទ័ពអាកាសចិន «បញ្ជាក្បួនយន្តហោះចំរុះ ធ្វើសមយុទ្ធបង្កើនសមត្ថភាព» និងអះអាងថា ជាទង្វើស្របច្បាប់អន្តរជាតិ
៣៖ អ្នកជំនាញការទូតព្រមាន៖ «ចិននឹងប្រើកម្លាំងយោធា សង្គ្រប់លើតៃវ៉ាន់ ប្រសិនបើអាមេរិកហ៊ានបញ្ជូននាវាចម្បាំងមកកាន់កោះនេះ»
៤៖ រុស្ស៊ីកំពុងដកទ័ពចេញពីស៊ីរីហើយ «នៅឡើយតែអាមេរិក បន្តរក្សាទ័ពខ្លួនដដែល» ដោយយកលែសរឿង ISIS
៥៖ ព័ត៌មានក្តៅ! កិច្ចព្រមព្រៀង «តួកគីទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី» នឹងសម្រេចជាស្ថាពរក្នុងសប្តាហ៍នេះ!
៦៖ បញ្ហាជនជាតិរ៉ូហ៊ីងយ៉ា «ឈានដល់ចំណុចអាក្រក់ថ្មីមួយ» ខណៈមានការចោទប្រកាន់លើយោធាមីយ៉ាន់ម៉ាថា ជុំវិញការរំលោភបំពានផ្លូវភេទ
៧៖ អតីតប្រធានាធិបតីហ្សកហ្ស៊ី «ត្រូវបានអាជ្ញាធរអ៊ុយក្រែនដោះលែង» ក្រោយពីជាប់ឃុំពាក់ព័ន្ធរឿងនយោបាយ
៨៖ សេតវិមានបង្ហាញជំនឿចិត្ត៖ «បើសិនច្បាប់អន្តោប្រវេស៍របស់ លោក ត្រាំ ចូលជាធរមាន គ្មានភេរវករណា មានឱកាសជាន់ដីអាមេរិកឡើយ»
៩៖ កូរ៉េខាងត្បូងសូមបញ្ជាក់ម្តងទៀត៖ «ប្រព័ន្ធមីស៊ីល THAAD គឺទុកសម្រាប់ការពារខ្លួនប៉ុណ្ណោះ» ៕