ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម ចាត់ឲ្យក្រុមការងារយកអំណោយរបស់សមាគម ជូនគ្រួសារសពអតីតយុទ្ធជនដែលទទួលមរណភាព
12-12-2017 16:38
(កំពង់ចាម)៖ ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ បានចាត់ឲ្យក្រុមការងារយកអំណោយរបស់សមាគម ជូនក្រុមគ្រួសារសពអតីតយុទ្ធជន ដែលបានទទួលមរណភាព នៅស្រុកជើងព្រៃ។
ការប្រគល់អំណោយនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានលោក អូត ឈាងលី អភិបាលស្រុកជើងព្រៃ និងលោកឧត្តមសេនីយ៍ត្រី សាន សុភា ប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម និងសមាជិក សមាជិកការផ្សេងទៀត។
អំណោយរបស់សមាគមអតីតយុទ្ធជនខេត្តកំពង់ចាម ដែលត្រូវបានផ្ដល់ជូនក្នុងឱកាសនោះ រួមមាន៖ ប្រាក់មរណៈសង្គ្រោះចំនួន៤លានរៀល និងបានឧបត្ថម្ភបន្ថែមនូវទឹកក្រូច១កេះ, មី១កេះ។
សូមជម្រាបថា អតីតយុទ្ធដែលបានទទួលមរណៈភាព គឺលោកស្រី ខាត់ ខិច អាយុ៦៦ឆ្នាំ មានទីលំនៅភូមិបឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃ បានទទួលនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅនេះ៕