Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ល្បីថា Skyblu មកច្រៀង នៅស្រុកខ្មែរ ក្នុងកម្មវិធីប្រគុំតន្ត្រី ឲ្យក្រុមហ៊ុនស្រាបៀរធំមួយ ក្នុងថ្ងៃឆ្លងឆ្នាំសកល

12-12-2017 10:56

(ភ្នំពេញ)៖ តាមដំណឹងលេចលឺច្បាស់ការណ៍មួយ បានឲ្យដឹងថា តារាចម្រៀងល្បីឈ្មោះ លំដាប់ថ្នាក់ពិភពលោក គឺលោក Skyblu នឹងមកច្រៀងនៅស្រុកខ្មែរយើង នៅថ្ងៃឆ្លងឆ្នាំនេះហើយ។

នេះបើតាមការអះអាង របស់ដំណាងក្រុមហ៊ុនស្រាបៀរមួយនោះ បានឲ្យដឹងថា ពួកគាត់បានអញ្ជើញលោក Skyblu ម្ចាស់បទ Pop Bottles ដ៏ល្បីនៅសហរដ្ឋអាមេរិក មកច្រៀងនៅក្នុង Concert របស់ខ្លួន នៅក្នុងថ្ងៃឆ្លងឆ្នាំនេះ ដែលនេះជាលើកទីមួយ សម្រាប់តារាចម្រៀងល្បីឈ្មោះ រូបនេះដែលបានមកច្រៀងនៅស្រុកខ្មែរយើងផងដែរ។

គួរបញ្ជាក់ផងដែរថា មួយរយៈចុងក្រោយនេះ តារាចម្រៀងលំដាប់ថ្នាក់ពិភពលោកជាច្រើន ត្រូវបានក្រុមហ៊ុនផ្សេងៗអញ្ជើញមកច្រៀង ធ្វើអោយផ្អើលអស់មហាជន ដូចការមកដល់របស់តារាចម្រៀង Silento ម្ចាស់បទ Wacth Me និងថ្មីៗនេះ តារាចម្រៀងកូរ៉េ CL នៃក្រុម 2NE1 ផងដែរ៕