Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថៃចូលរួមតាំងទំនិញ និងផលិតផល ក្នុង «ពិព័រណ៍នាំចេញ-នាំចូល និងខេត្ត១ ផលិតផល១ ដ៏ធំប្រចាំឆ្នាំរបស់កម្ពុជា» នៅកោះពេជ្រ, សូមអញ្ជើញចូលរួមទស្សនាដោយសេរី!

12-12-2017 08:10

(ភ្នំពេញ)៖ ប្រទេសថៃ បានប្រកាសថានឹងចូលរួមដាក់តាំងបង្ហាញផលិតផល និងទំនិញរបស់ខ្លួន ក្នុងពិព័រណ៍ដ៏ធំប្រចាំឆ្នាំរបស់កម្ពុជា គឺពិព័រណ៌ផលិតផលនាំចេញ នាំចូល ខេត្ត១ផលិតផល១ កម្ពុជាលើកទី១២ ឆ្នាំ២០១៧ ចាប់ពីថ្ងៃទី១៥ ដល់១៨ ខែធ្នូ ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ។

ជាមួយគ្នានេះ ស្ថានពាណិជ្ជកម្មប្រទេសថៃ ប្រចាំកម្ពុជា បានអំពាវនាវឲ្យមានប្រជាពលរដ្ឋ សូមអញ្ជើញចូលទស្សនា និងជាវទំនិញល្អៗ មកពីប្រទេសថៃ ដែលមានដាក់តាំងលក់ក្នុងតម្លៃសមរម្យ និងមានគុណភាពល្អ ក្នុងពិព័រណ៍ដ៏ធំនេះ។ ក្រៅពីនេះ គ្រាន់តែបងប្អូន ចុច Like Facebook Page «Thai Trade Center Phnom Penh» ហើយ​ Share Page នោះបងប្អូននឹងមានឱកាសទទួលបានកាបូបដ៏ស្រស់ ស្អាតមួយពីស្តង់ DITP៕