(ភ្នំពេញ)៖ តើលោកអ្នកត្រៀមខ្លួនក្លាយទៅជាសេដ្ឋីរួចហើយ ឬនៅ? ក្រុមហ៊ុនទឹកដោះគោ ធីផត នឹងរៀបចំកម្មវិធីចែកមហាសំណាង​២ដង​ ឆុងច្រើន ផ្ញើច្រើន កាន់តែមានភ្លាមៗ នឹងចាប់ផ្ដើមចាប់ឆ្នោតលើកទី០១ សម្រាប់អតិថិជនរស់នៅ ក្នុងរាជធានីភ្នំពេញ ការចាប់រង្វាន់នេះធ្វើឡើងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ក្នុងកម្មវិធីតន្ត្រីសម័យទំនើប MYTV A1 Concert។

រង្វាន់ប្រាក់សុទ្ធមានចំនួន១១រង្វាន់ រួមមាន ទឹកប្រាក់១លានរៀល ចំនួន១០រង្វាន់ និងរង្វាន់ធំទទួលបាន១០លានរៀលចំនួន១រង្វាន់។ សម្រាប់អតិថិជនធីផតនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ និងខេត្តតាកែវ សូមតាមដានទស្សនាការចាប់ឆ្នោត ដែលនឹង ធ្វើឡើងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ក្នុងកម្មវិធីតន្ត្រីសម័យទំនើប MYTV A1 Concert ថ្ងៃអាទិត្យ វេលាម៉ោង១០៖០០នាទីព្រឹក ដល់ម៉ោង១២៖០០នាទីថ្ងៃត្រង់។

លក្ខខណ្ឌងាយៗដើម្បីឈ្នះរង្វាន់ដ៏មហាសាលនេះ អតិថិជនទាំងអស់គ្រាន់តែបកសំបកផលិតផល ទឹកដោះគោខាប់ ធីផត និងទឹកដោះគោស្រស់ធីផតអ៊ិចស្ត្រា រួចសរសេរឈ្មោះ អាសយដ្ឋាន និងលេខទូរស័ព្ទរបស់អ្នក ហើយយកដាក់ចូលធុងឆ្នោត
ធីផតដែលនៅជិតលោកអ្នកបំផុត។

សូមជម្រាបថា ទឹកដោះគោខាប់ ធីផត និងទឹកដោះគោស្រស់ធីផតអ៊ិចស្ត្រា ជាផលិតផលដែលមានគុណភាពខ្ពស់ របស់ប្រទេសថៃ នាំចូល និងចែកចាយផ្ដាច់មុខសម្រាប់ទីផ្សារកម្ពុជាដោយក្រុមហ៊ុន គៀង ហ៊ួត។ ទឹកដោះគោខាប់ធីផត មានរសជាតិផ្អែមឆ្ងាញ់ និងក្លិនឈ្ងុយ ដែលស័ក្តិសមសម្រាប់ភេសជ្ជៈ និងបង្អែមគ្រប់ប្រភេទ ដូចជា កាហ្វេទឹកដោះគោទឹកកក តែបៃតង តែក្រហម ទឹកក្រឡុក។

ចំណែកទឹកដោះគោស្រស់ ធីផត អ៊ិចស្ត្រា ជួយបន្ថែមរស់ជាតិភេសជ្ជៈ អោយកាន់តែឆ្ងាញ់ និងក្លិនឈ្លុយជាងមុន ដោយគ្រាន់តែចាក់
ដាក់បន្ថែមពីលើភេសជ្ជៈគ្រប់ប្រភេទជាការស្រេច៕